មានគូស្នេហ៍ជាច្រើនណាស់ដែលយល់ច្រឡំថា ការលូកបញ្ចូលអាអូនតូចតែញាក់កណ្តោល ឬបាញ់ទឹកកាមក្រៅទ្វារមាសស្ត្រី គឺអាចធ្វើឲ្យដៃគូជៀសផុតពីការមានផ្ទៃពោះបាន។ ប៉ុន្តែវិធីមួយនេះហាក់ដូចជាមិនមានសុវត្ថិភាពនោះឡើយ ព្រោះការជ្រាបចូលទឹកកាមតែបន្តិចក៏អាចបង្កឲ្យមានផ្ទៃពោះបានដែរ។ ដូច្នេះអ្នកគួរតែប្រើស្រោមអនាម័យឲ្យបានត្រឹមត្រូវក្នុងពេលរួមភេទទើបធានាសុវត្ថិភាពជាង។
ម្យ៉ាងទៀត ប្រសិនបើអ្នកភ្នាត់ស្នៀតមិនបានការពារក្នុងពេលរួមភេទ នៅមានវិធីដែលអាចជួយសង្គ្រោះមិនឲ្យមានផ្ទៃពោះបាន។ ប៉ុន្តែមិនត្រូវឲ្យលើស ៧២ម៉ោងនោះឡើយ ព្រោះថ្នាំពន្យាកំណើតអាចជួយបានតែប៉ុណ្នឹង ហើយបើទោះបីជាមានផ្ទៃពោះក៏ឱកាសនេះមានកម្រិតតិចណាស់ គឺស្ទើរតែគ្មាន។
ប្រភព៖ http://mungkulkar.com/sexucation/