ពេលមិនគួររួមភេទ ដែលគូស្នេហ៍គួរតែចង់ចាំទុក

ការរួមភេទ​​ជាភាព​ចាំបាច់​មួយ​នៃជីវិត ​ហើយ​វាជា​កត្តា​មួយ​ទាក់ទង​ទៅ​នឹង​​អារម្មណ៏​របស់គូ​ស្វាមី​​ភរិយា​ផងដែរ។​ ការ​រួមភេទ​ផ្តល់​អត្ថ​ប្រយោជន៏​ច្រើន​ដល់​សុខភាព។
តែទោះបីជាយ៉ាងណាក៏ដោយ ពេលខ្លះ​ស្នេហា​​អាច​ជា​កត្តា​​​​​ជា​ច្រើន​​ដែល​​បំផ្លាញ​សុខភាព​ ដែល​មនុស្ស​គួរតែ​ចៀសវាង។

នៅពេលកំពុងឈឺ
ក្នុងកំឡុងពេលកំពុងស្ថិតក្រោមការព្យាបាល, រាងកាយចុះខ្សោយ​​មិនគួរ​មាន​ការ​រួមភេទ​ឡើយ។
នៅពេលឈឺ មុខងាររបស់រាងកាយ​លែង​មាន​សភាព​ធម្មតា​ទៀតហើយ​,​ ជា​ពិសេស​ក្នុង​ករណី ​អ្នក​មាន​ជំងឺ​លើស​ឈាម​ មិន​គួរ​រួមភេទ​ទេ, ​គួរ​ចៀស​វាង​ពីការ​រួមភេទ​នៅ​ពេល​មាន​អាការៈ​ឈឺក្បាល, ​វិលមុខ។
អ្នកកើតជំងឺលើសឈាម យល់ល្អ​គួររួម​ភេទ​នៅ​ពេល​ម៉ោង ​៤ទាបភ្លឺ ​ព្រោះ​ពេលនេះ​សម្ពាធ​ឈាម​មាន​ភាព​​សម​​តុល្យភាព។
ចំពោះអ្នកកើតជំងឺបេះដូង, ស្លាក់ឈាម, ​ផ្លូវ​ដង្ហើម​មិនគួរ​រួមភេទ​ឡើយ ​ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​មុខងារ​បេះដូង, ​ដាច់​​សរសៃ
ការរួមភេទក្នុងករណីទាំងនេះអាចធ្វើឲ្យមនុស្សស្លាប់ភ្លាមៗ។ ​ចំពោះ​អ្នក​ដែល​កើត​ជំងឺ​លើស​ឈាម​គួបផ្សំ​នឹង​ជំងឺ​សរសៃ​ឈាម​បេះដូង ​នៅពេល​រួមភេទ​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ ​អាច​បណ្តាល​ឲ្យ​សម្ពាធ​ឈាម​ឡើងខ្ពស់,​ បំពង់​សរសៃ​ឈាម​រួមតូច,​ គាំង​បេះដូង​ និង​ច្រាល​ឈាម​ក្នុង​ខួរក្បាល។
អ្នកជំងឺ​ទើប​តែ​វះកាត់​រួច​មិនគួរ​ឆាប់​រួមភេទ​ឡើយ​ ដើម្បី​ចៀស​វាង​ពីការ​ឆ្លង​បាក់តេរី​ចូល​ទៅ​ក្នុង​ខ្លួន,​ ប៉ះពាល់​ដល់​សុខភាព។
អ្នកដែលឆ្លងជំងឺតាមរយៈការរួមភេទ(ប្រមេះ, ស្វាយ) ​មិនគួរ​រួមភេទ​ទេ ​ព្រោះ​វាអាច​ធ្វើឲ្យ​ជំងឺ​រាត​ត្បាត​កាន់​តែ​ខ្លាំង​ឡើង ​និង​មិន​ងាយ​ជា​សះ​ស្បើយ។

នៅពេលរាងកាយអស់កម្លាំង និងជួបភាពតានតឹង
ការរួមភេទនៅពេលខាងស្រីមានចិត្តរសាប់រសល់ ​នឹង​ធ្វើ​ឲ្យ​ខាង​ស្រីកាន់​តែ​មាន​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ឡើង។​ លើស​ពីនេះ​ទៀត​ វាធ្វើ​ឲ្យអ្នក​គ្មាន​ក្តីសុខ, ​ពិបាក​នឹង​ឈាន​ដល់​ចំណុច​កំពូល,​ ធ្វើ​ឲ្យ​មាន​ការរាំង​ស្ទះ។
គូស្វាមីភរិយាមួយចំនួននៅតែបង្ខំគ្នា ​ទាំង​ដឹងថា​ភាគី​ម្ខាង​មិនចង់​​ទៅ​ហើយ​ ការធ្វើ​បែបនេះ​នឹង​ធ្វើ​ឲ្យ​ជីវិត​រួមភេទ​គ្មាន​ក្តីសុខ​ឡើយ។​
ប្រសិនបើ​នៅតែ​ធ្វើ​បែបនេះច្រើន​​​លើក​ច្រើន​សារ ធ្វើឲ្យ​មនុស្ស​ស្រី​លែង​ចង់​រួមភេទ, ​បុរស​នឹង​ឆាប់​មាន​ការ​ឈឺចាប់​នៅ​ពេល​សម្រុក​ចូល, ​ប៉ះពាល់​ដល់​ក្តី​សុខ​ពេល​រួមភេទ។
ដូច្នេះ ​ដើម្បី​ធ្វើ​ឲ្យ​ការ​រួមភេទ​មាន​ក្តីសុខ​ ​មនុស្ស​គួរ​តែ​គេច​ចេញ​ពី​​អារម្មណ៏​មួម៉ៅ​, ​ដាក់​ភាព​ខ្វល់​ខ្វាយ​មួយដុំ ​រួចមក​បង្កើត​អារម្មណ៏​ល្អ​ជាមួយ​នឹង​គូស្នេហ៏។
ត្រូវចាំថា ​ក្រោយ​ពេល​ធ្វើការ​ធ្ងន់ ​ទាំង​ផ្លូវចិត្ត​ និងផ្លូវ​កាយ​មាន​ការ​ហត់​នឿយ​ ប្រសិន​បើ​នៅ​តែ​ព្យាយាម​រួមភេទ​ទៀតនោះ​ សុខភាព​នឹង​កាន់​តែ​ទ្រុឌទ្រោម​ ពិបាក​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​​ណាស់។

នៅពេលអ្នកឃ្លាន និងទទួលទានអាហារ
នៅពេលអ្នកញ៉ាំឆ្អែត ក្រពះនិងពោះវៀនតឹងណែនល្អ ​ប្រសិន​បើ​​ធ្វើការ​រួមភេទ​នឹង​បណ្តាល​ឲ្យខូច​ពោះវៀន, ​ក្រពះ, ​ស្លាក់ឈាម​ដែល​ត្រូវ​បញ្ជូន​ទៅឲ្យ​ខួរក្បាល ​និង​ផ្នែក​ដទៃ​ទៀត​នៃ​រាង​កាយ​មិន​បាន​គ្រប់​គ្រាន់។
តែ​ទោះ​បីជា​យ៉ាងណា ​នៅ​ពេលឃ្លាន​ រាង​កាយ​របស់​បុរស​ចុះខ្សោយ, ​ថាម​ពល​មិនគ្រប់​គ្រាន់ ​ដូច្នេះ​ការ​រួមភេទ​នឹង​មិន​សម​ដូច​បំណង​របស់​អ្នក​ឡើយ។​

នៅពេលមករដូវ និងក្រោយពេលរលូតកូនរួច
មិនត្រូវរួមភេទនៅពេលមករដូវ,ព្រោះក្នុងកំឡុងពេលនេះ ​កស្បូន​បើក​ចំហរ,​ ភាពស៊ាំ​ត្រូវ​ចុះ​ខ្សោយ,​ ងាយ​នឹង​ស្លាក់​ឈាម​ បណ្តាល​ឲ្យមក​រដូវ​មិនទៀង,​​ ធ្លាក់ឈាម,​ និង​បញ្ហា​រោគ​ស្ត្រី​ជា​ច្រើន​ផ្សេង​ទៀត។​
ការរលូតកូនអាចប៉ះពាល់ដល់សុខភាពស្ត្រី។ ​អ្វីដែល​ធ្ងន់ធ្ងរ​ច្រើន​ជាងនេះ​ នៅ​តែ​អាច​បណ្តាល​ឲ្យ​រលូត​កូននៅ​ពេល​មាន​ផ្ទៃ​ពោះ​ក្រោយៗ​ទៀត, ​និង​អាច​អត់​មានកូន។​ ដូច្នេះ​ ដើម្បី​ធានា​សុវត្ថិភាព​ដល់​សុខភាព​ក្រោយ​ពេល​រលូត​កូនរួច​ គួរ​រួមភេទ​បន្ទាប់​ពី​បាន ២​​សប្តាហ៏​​សិន។
ករណីរលូតកូនត្រូវចេះតមចំណីក្នុងរយៈពេល ៦សប្តាហ៏។ ​​​ប្រសិន​​បើ​កើត​មាន​កន្ទួល​រមាស់​លើ​ប្រដាប់​ភេទ, ​ធុំ​ក្លិន​មិនល្អ,​ មាន​បញ្ចេញ​ទឹក​ពណ៌​ខៀវ ​លឿង ​ឬត្នោត​ខុស​ពី​ធម្មតា,​ រួមទាំង​ឈឺចាប់​ក្នុងពោះ​ ឬគ្រុនក្តៅ ​គួរតែ​ប្រញាប់​ទៅ​ព្យាបាល​ឲ្យបាន​ទាន់​ពេល។

ក្នុងកំឡុងពេលមានផ្ទៃពោះ និងសម្រាលកូនរួច
ជាធម្មតា ការរួមភេទក្នុងពេលមានផ្ទៃពោះ​ត្រូវ​បាន​គេ​ចាត់​ទុកថា​ជារឿង​ធម្មជាតិ​ និង​មិន​ប៉ះពាល់​ដល់​គភ៌​ឡើយ។ ​ប៉ុន្តែ​ ក្នុង​ករណី​ដែល​អ្នកម្តាយ​ធ្លាប់​មាន​ប្រវត្តិ​រលូតកូន,​ សម្រាល​កូនមិន​គ្រប់ខែ ​ឬរោគ​សញ្ញា​ខុស​ប្រក្រតី ​មិនគួរ​រួមភេទ​ឡើយ​ ហើយ​ត្រូវ​​ទៅ​ជួប​វេជ្ជ​បណ្ឌិត​ដើម្បី​ពិភាក្សា​មុន​ពេល​មាន​ការ​រួមភេទ។​លើសពី​នេះទៀត ​ស្ត្រីមាន​ផ្ទៃពោះ​ ៣ខែដំបូង​ និង​ចុង​ខែ​មិន​ត្រូវ​រួមភេទ​ទេ ​​ដើម្បី​កុំ​ឲ្យ​គ្រោះ​ថ្នាក់​ដល់ការ​លូត​លាស់ ​និង​សុវត្ថិភាព​ដល់គភ៌។​
ជាពិសេសនៅចុងសប្តាហ៏ទី ៥-៦ ​ព្រោះ​ទឹកកាម​បុរស​មានផ្ទុក​នូវសារ​ធាតុ​ជាច្រើន​ដែល​អាច​ជម្រុញ​ដល់ស្បូន​ បណ្តាល​ឲ្យ​មានការ​កន្ត្រាក់​សាច់ដុំ​ស្បូន ​ងាយ​នឹង​សម្រាល​កូន​មិន​គ្រប់ខែ ​និង​ធ្វើឲ្យ​កើត​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ចំពោះ​គភ៌។
 ការរួមភេទក្នុងពេលមានផ្ទៃពោះក៏គួរតែជ្រើសយកក្បាច់ណាមួយ​ដែល​សុខស្រួល ចៀសវាង​ការ​សម្ពាធ​ខ្លាំង​ទៅ​លើ​ក្បាលពោះ ​និង​មិន​ត្រូវ​សម្រុក​អាអូន​តូច​ចូល​ជ្រៅ​ទៅ​ក្នុង​ទ្វារ​មាស​ពេកដែរ​ ព្រោះ​វា​អាច​បណ្តាល​ឲ្យស្បូន​ឈឺចាប់។​
៦សប្តាហ៏ក្រោយសម្រាលកូនរួច ​អាច​ត្រលប់​មក​រួមភេទ​បាន​តាម​ធម្មតា ​ព្រោះ​បើ​ប្រញាប់រួមភេទ​ពេក​ វា​ងាយ​នឹង​ធ្វើ​ឲ្យ​ស្ត្រីកើត​ជំងឺ​លេច​នោម​ពិបាក​នឹង​ព្យាបាល​ និង​ចេញ​ឈាម​តាម​ស្បូន។

កំណត់ចំណាំអ្វីៗផ្សេងទៀត
ការពិសារស្រា ​ឬ​​ស្រា​បៀ​បន្តិច​អាច​ជួយ​ជម្រុញ​ និង​បង្កើត​អារម្មណ៏​អ្នកទាំង​ ​២ឲ្យ​មាន​សម្រើប​​កាន់​តែខ្លាំង។
តែទោះបីជាយ៉ាងណា ​ប្រសិន​បើ​អ្នក​ញៀន​នឹង​ជាតិ​ស្រវឹង ​ឧស្សាហ៏​ពិសារ​ច្រើន ​នោះ​មុខងារ​ផ្លូវភេទ​របស់​អ្ន​កនឹង​ចុះខ្សោយ​ ទីបំផុត​នឹង​ធ្វើឲ្យ​ខូច​​សុខភាព។
ការរួមភេទក្នុងសភាពស្រវឹងញឹកញាប់ ​នឹង​បណ្តាល​ឲ្យ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង​, ​លើស​ឈាម,​ ងាយ​នឹង​ឈឺចាប់​ពេល​សម្រុក​ចូល,​ ប៉ះពាល់​ដល់​គុណ​ភាព​នៃ​ទឹក​កាម​បុរស​ថែម​ទៀត​ផង។​
កុំប្រញាប់ក្រោកឡើង ​ក្រោយ​ពេល​រួមភេទ​រួច​ ព្រោះ​វានឹង​មិនល្អ​សម្រាប់​សុខភាព​ឡើយ​ ព្រោះ​រាង​កាយ​គ្មាន​កម្លាំង​គ្រប់គ្រាន់ ​ក្រោយ​ពេល​រួម​ភេទរួច។

ប្រភព៖ soha

Previous
Next Post »