វិធីធ្វើតេស្តចង់ដឹងថា មនុស្សស្រីនៅបរិសុទ្ធ ឬអត់?

ជារៀងរាល់ថ្ងៃ​មនុស្សគ្រប់គ្នាកំពុងតែមានការ​ងឿយឆ្ងល់យ៉ាងខ្លាំង ថា​តើមានវិធីសាស្រ្ត​អ្វីដែល​អាចពិនិត្យ​មើល​ដឹង​ពីព្រហ្មចារីយ៍ ឬការលាក់​មិនឲ្យដឹង​ពីស្ថានភាព​របស់ស្រី្ត​នៅពេល​ដែល​ពួកគេ​បាត់បង់​ភាព​ក្រមុំព្រហ្មចារីយ៍។ ខាង​ក្រោមនេះ គឺជាវិធី​ធ្វើតេស្តមួយ​ចំនួន​ដែល​គេ​ជឿជាក់ថា អាច​ឲ្យ​ដឹងពីភាពបរិសុទ្ធរបស់ស្ត្រី៖


ការធ្វើតេស្ត​សន្ទះព្រហ្មចារីយ៍
ជាញឹកញាប់ គេតែងតែ​ធ្វើការត្រួត​ពិនិត្យ​មើលទៅលើសន្ទះព្រហ្មចារីយ៍ វាគឺ​ជាស្រទាប់​ស្តើង​នៃស្បែក​ដែលគ្របដណ្ដប់​ទ្វារមាស​។ មាន​មនុស្ស​ជាច្រើន​ជឿថា វាជា​វិធីមួយ​ដែល​មាន​ភាពត្រឹមត្រូវ​​ធ្វើឲ្យយើង​អាចដឹង​ពីការពិត​ថា មនុស្សស្រីអស់ព្រហ្មចារីយ៍ ឬក៏នៅ។ តែ​សន្ទះព្រហ្មចារីយ៍ ក៏អាចត្រូវ​បានបំផ្លាញ​ដោយសកម្មភាព​មួយចំនួន​ផងដែរ ដូចជា កំឡុង​ពេល​ធ្វើលំហាត់ប្រាណ, ការជិះកង់, ការហែលទឹក​ជាដើម។ សកម្មភាព​ទាំងអស់​នេះ អាចធ្វើឲ្យមនុស្សស្រី​បាត់បង់​នូវសន្ទះព្រហ្មចារីយ៍ ទោះបីជា​ស្រ្តី​មិនធ្លាប់​បាន​ឆ្លងកាត់​ការ​រួមភេទ​លើក​ដំបូង​ក៏ដោយ។ តែអ្នក​កុំភ្លេចថា ការវះកាត់​សន្ទះព្រហ្មចារីយ៍​នាពេលបច្ចុប្បន្ន​កំពុង​តែមាន​ភាពពេញ​និយម​ខ្លាំងបំផុត។

ការ​ធ្វើតេស្ត្រដោយ​ម្រាមដៃពីរ
នេះជាការធ្វើតេស្ត​ធម្មតា​មួយទៀត គឺជាការធ្វើតេស្ត​ទៅ​លើព្រហ្មចារីយ៍​ដែល​ចម្លែកបំផុត ដោយ​ប្រើម្រាម​ដៃពីរ ដើម្បី​ធ្វើការត្រួត​ពិនិត្យមើលពី​សកម្មភាពផ្លូវភេទ​មនុស្សស្រី។ តុលាការ​កំពូល​របស់​ប្រទេសឥណ្ឌា បានប្រើវិធីសាស្ត្រ​នេះ​ដើម្បីធ្វើតេស្តទៅ​លើជន​រងគ្រោះ​ដោយសារ​ការរំលោភ​សេពសន្ថវៈ។ ការ​ធ្វើតេស្ត​នេះ បាន​ធ្វើឲ្យមជ្ឈដ្ឋាន​ខាងក្រៅ បាន​ធ្វើការ​តវាឲ្យ​រដ្ឋាភិបាល​សូមផ្ដល់​នូវវិធីសាស្រ្តណា​ដែលល្អប្រសើរ​ជាងនេះ ដើម្បីធ្វើការ​បញ្ជាក់​ពីការ​រំលោភផ្លូវភេទ ព្រោះ​វាបាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សិទ្ធិឯកជន​របស់​ជន​រង​គ្រោះ។ ជាមួយគ្នានេះ​ដែរ អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស ក៏បាន​រិះគន់យ៉ាង​ខ្លាំង​ដល់ការ​ធ្វើតេស្តដ៏អសីលធម៌ ទៅលើ​ជនរង​គ្រោះផងដែរ។

ការធ្វើតេស្ត​នេះ គឺជា​ការព្រួយបារម្ភ​បំផុត ដោយសារ​តែគ្មាន​ភាពមិនប្រក្រតី ដើម្បីធ្វើការ​ពិនិត្យមើល​ភាពត្រឹមត្រូវ​ទៅលើសាច់​ដុំទ្វាមាស​ដែល​គ្មាន​ភាពច្បាស់លាស់ ប្រសិន​បើក្មេងស្រី​នោះមាន​ភាពសុំាទៅ​នឹង​ការរួមភេទ។

យើងអាចធ្វើការ​សិន្និដ្ឋានបាន​ថា មិនមាន​ការធ្វើតេស្តណា​មួយដែល​មានប្រសិទ្ធិភាព​ពិតប្រាកដ ដើម្បីពិនិត្យមើល​ភាពព្រហ្មចារីយ៍​របស់​មនុស្សស្រី​បានទេ។ ការធ្វើតេស្ត​ទាំងនេះ គឺមិន​មែន​ជាការវិនិច្ឆ័យត្រឹមត្រូវ សម្រាប់មើល​មនុស្សស្រី​នៅព្រហ្មចារីយ៍ ឬអត់​នោះទេ។ ដោយសារតែ​បច្ចុប្បន្ននេះ វិទ្យាសាស្ត្រមាន​ភាពជឿនលឿន ហើយអ្វីទាំងអស់​ស្ទើរអាច​កែ​ប្រែបាន​ទាំងស្រុង៕


ប្រភព៖ thehealthsite
Previous
Next Post »