មិនគួរឲ្យជឿ! រួមភេទមួយសប្តាហ៍ ៣-៤ ដងអាចព្យាបាលជំងឺបាន

ជំនួសឲ្យការប្រើប្រាស់ឱសថ​សម្រាប់ព្យាបាល បុរសអាចបណ្តេញក្រួសក្នុងតម្រងនោម​ចេញ​ពីរាង​កាយបាន តាមរយៈការរួមភេទ​ទៀត​ទាត់។



បើយោងតាម​ការសិក្សាដោយវេជ្ជបណ្ឌិតជំនាញៗនៃមន្ទីរពេទ្យស្រាវជ្រាវ​ប្រទេស ទួរគី បាន​ឲ្យដឹងថា បុរសដែល​បាន​រួមភេទ ៣-៤ ដងក្នុងមួយសប្តាហ៍ អាច​ជួយបណ្តេញ​ក្រួស​ក្នុងតម្រងនោម​ឲ្យចេញពី​រាងកាយ​បាន។ អ្នកជំងឺក្រួសក្នុងតម្រងនោម ៧៥នាក់ ត្រូវបាន​បែងចែកជា ៣ក្រុម។ 

ក្រុមទី១ ​ត្រូវ​​អនុវត្ត​ការ​រួមភេទ​យ៉ាង​ហោចណាស់ ៣-៤ ដង​ក្នុងមួយសប្តាហ៍។ 

ក្រុម​ទី ២ ត្រូវបាន​ទទួលការប្រើប្រាស់ថ្នាំ tamsulosin ដើម្បីព្យាបាល​ជំងឺក្រួសក្នុងតម្រងនោម។

ក្រុមទី ៣ ត្រូវ​អនុវត្តតាម​គោល​ការណ៍​នែនាំ​របស់គ្រូពេទ្យ។

រយៈពេលពីរសប្តាហ៍​ក្រោយមក​លទ្ធផល​ក៏បាន​រកឃើញ។ មនុស្សចំនួន ៣១នាក់ដែលបាន​រួមភេទញឹកញាប់ មាន​ ២៦នាក់បាន​ធ្លាក់ក្រួសក្នុង​តម្រងនោម​ចេញមក។ ទន្ទឹម​នឹង​នេះដែរ ក្នុងចំណោម ២១នាក់​ដែលមាន​ប្រើប្រាស់ថ្នាំ tamsulosin មាន​តែ​ ១០ប៉ុណ្ណោះដែល​អាចកម្ចាត់គ្រួសក្នុងតម្រងនោមបាន។ ហើយចំនួន​មនុស្ស ២៣នាក់ផ្សេង​ទៀត​នៅ​ក្នុង​ក្រុម​ចុង​ក្រោយ មាន​តែ ៨នាក់​ប៉ុណ្ណោះ​ ដែលអាច​កម្ចាត់ជំងឺក្រួសក្នុងតម្រងនោម​បាន។

ក្រួសក្នុងតម្រងនោម​ត្រូវបាន​លុបបំបាត់ប្រមាណ​ជាទំហំ ៤,៧ មីលីម៉ែត្រ ចំពោះអ្នកជំងឺគ្រប់រូប។ ក្រួស​នៅក្នុងតម្រង​នោម​អាច​កើត​មាន​ឡើង​ប្រហែល​ជា ៤-៥ សង់ទីម៉ែត្រ ឬធំជាងនេះ​ នៅពេល​ដែល​រ៉ែដូចជា កាល់ស្យូម អូសាឡាត់ (oxalate) ​​និងអាស៊ីតអ៊ុយរិច មាន​វត្តមាន​នៅក្នុងតម្រងនោមយូរថ្ងៃយូរខែ។

បើយោងតាម​លោកវេជ្ជេបណ្ឌិតបានបង្ហាញថា ក្នុងអំឡុងពេលរួមភេទ ឬការរំញោចផ្នែកផ្លូវភេទ អាស៊ីតនីទ្រិចនៅក្នុងរាងកាយ​ត្រូវបាន​ផលិតឡើង។ ដូច្នោះហើយ បំបង់​បង្ហូរនោម​ចាប់ផ្តើម​រីកធំ ធ្វើឲ្យ​ក្រួស​ទំហំ​ល្មមៗអាចហូរចេញតាម​ទឹកនោម​បានយ៉ាង​ស្រួល។

ក្រុមគ្រូពេទ្យក៏បាន​ផ្តល់អនុសាសន៍ផងដែរថា បុរសដែលឈានដល់ចំណុចកំពូលក៏អាចជួយឲ្យសាច់ដុំនៃប្រព័ន្ធ​បង្ហូរនោម​មាន​ពេល​សម្រាកផងដែរ។ តែទោះបីជាយ៉ាង​ណាវិធី​នេះ អាចមាន​ប្រសិទ្ធភាព​ចំពោះតែ​អ្នក​ជំងឺដែលមាន​ក្រួសក្នុងតម្រងនោ​ម​ទំហំ ៦មីលីម៉ែត្រប៉ុណ្ណោះ៕


ប្រភព៖ http://mungkulkar.com/sexucation/
Previous
Next Post »