អ្នកប្រហែលជាគិតថា ភាពស្រស់ស្អាតរបស់អ្នកពឹងផ្អែកលើសម្លៀកបំពាក់ ប៉ុន្តែវាមិនមែនគ្រប់ករណីទាំងអស់ឡើយ។ ត្រូវចាំថា តើការបឺតមាត់ លេង និងស្ទាបអង្អែលធ្វើឲ្យអ្នកមានក្តីសុខប៉ុណ្ណា? អ្នកអាចផ្តល់ក្តីសុខឲ្យគូស្នេហ៏ដោយមិនចាំបាច់ត្រូវដោះសម្លៀកបំពាក់ ហើយនៅតែអាចមានក្តីសុខជាមួយគ្នាបាន។
ដូច្នេះ ពេលក្រោយអ្នកចង់បង្កើតភាពស្និតស្នាល និងធ្វើរឿងរ៉ាវជាច្រើនជាមួយនឹងគូស្នេហ៏របស់អ្នក តើអ្នកចាំបាច់ត្រូវស្រាតខោអាវចេញដែរទេ? ធ្វើឲ្យនាងមានសម្រើបដោយគ្រាន់តែដោះសម្លៀកបំពាក់បន្តិចបន្តួចចេញ ឬមិនចាំបាច់សម្រាតគូស្នេហ៏របស់អ្នកឡើយ។ អ្នកអាចស្លៀកខោក្នុងដ៏សិចស៊ី ឬខោខ្លី ដើម្បីបង្កើនអារម្មណ៏ពុះកញ្ជ្រោល។ បន្ទាប់មកបន្តស្លៀកខោអាវឲ្យគ្នា នៅពេលចាប់ផ្តើមបឺតមាត់ លេង និងស្ទាបអង្អែលពីលើសម្លៀកបំពាក់ និងលូកតាមខោអាវ។ ធ្វើឲ្យភាពស៊ិចស៊ីរបស់អ្នកបណ្តាលឲ្យគូស្នេហ៏មានសម្រើប។ និយាយខ្សឹបៗចូលត្រចៀកគាត់ ដើម្បីធ្វើឲ្យអារម្មណ៏ពុះកញ្ជ្រោល។ ស្រាតខោអាវរបស់អ្នក ១ឬ ២ជាន់ចេញ ប៉ុន្តែមិនត្រូវស្រាតទាំងអស់ទេ។
នៅតែស្លៀកខោរបស់អ្នកដដែល រួចសាកល្បងរួមភេទ។ វាធ្វើឲ្យការលេង និងស្ទាបអង្អែលកាន់តែពុះកញ្ជ្រោលឡើង ធ្វើឲ្យភាពស្និតស្នាលរបស់អ្នកទាំងពីរឡើងមួយកម្រិតទៀត។ ការរួមភេទបែបនេះក៏អាចជួយដល់អ្នកផងដែរ ប្រសិនបើអ្នកជាគូស្នេហ៏ថ្មីថ្មោង ហើយសាកល្បងរួមភេទជាលើកដំបូង។ វាជួយបង្កើនកម្រិតសុខស្រួលរបស់អ្នកជាមួយនឹងគូស្នេហ៏ ហើយក៏អាចជួយបង្កើតទំនុកចិត្តលើស្នេហា ព្រោះអ្នកដឹងថា គូស្នេហ៏របស់អ្នកអាចរង់ចាំបាន រហូតដល់អ្នកអាចត្រៀមខ្លួនទទួលស្នេហានៅកម្រិតបន្ទាប់ទៀត។ តែទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនអាចរួមភេទទាំងនៅខោអាវបែបនេះ អ្នកអាចសម្រាតខោអាវចេញពេលណាក៏បាន៕
ប្រភព៖ http://mungkulkar.com/sexucation