ប្រុសៗគួរតែប្រយ័ត្ន! បើមានអារម្មណ៍ថាពងស្វាសខុសប្រក្រតីត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម

ជំងឺមហារីកក្រពេញប្រូស្តាត គឺជាជំងឺជាប់លំដាប់ថ្នាក់ទី២ស្ថិតនៅក្នុងចំណោមជំងឺមហារីកទាំងឡាយ ដែលកើត​ឡើងជាញឹកញាប់មកលើបុរស ខណៈដែល​ជំងឺមហារីក​ពងស្វាស​មិន​ទាន់កើត​​​ឡើងមួយដងផង ក្នុងចំណោមដងដំបូង។


ស្របពេលដែលបុរសភាគច្រើន (មានអាយុ ៥០ ឆ្នាំ ឬច្រើនជាងនេះ) បានទទួលរង​ពីជំងឺមហារីកក្រពេញប្រូស្តាត ប៉ុន្តែក្នុងចំណោម​ពួកគេភាគច្រើនកើត​ជំងឺមហារីនៅអាយុ ៧០ឆ្នាំ ចំណែកឯជំងឺមហារីកពងស្វាស គឺជាករណីមួយដែលកើតមានឡើងចំពោះ​បុរសវ័យក្មេង​មាន​អាយុចាប់ពី ៣០ ទៅ ៣៥ឆ្នាំ។ ហើយជំងឺមហារីកពងស្វាសកម្រនឹងកើតមាន​ឡើងចំពោះបុរសៗ ដែលមាន​អាយុ ៥០ឆ្នាំណាស់។

លើសពីនេះទៅទៀត ជំងឺមហារីកពងស្វាសងាយស្រួលនឹងការរករោគសញ្ញាណាស់ ចំណែកឯជំងឺមហារីកក្រពេញប្រូស្តាតជាញឹកញាប់តែងតែ​ច្រលំជាមួយនឹងរោគសញ្ញា​នៃ​ជំងឺ​ផ្លូវ​នោម ដែលធ្វើឲ្យលំបាកក្នុងការធ្វើរោគវិនិច្ឆ័យ។

គ្រប់បុរសទាំងអស់អាចងាយស្រួលក្នុងការពិនិត្យមើលរោគសញ្ញានៃជំងឺ​ក្នុងដំណាក់កាលដំបូង និងអាច​ដោះស្រាយ​​បញ្ហា​​នេះ​បាន ដោយ​គ្មាន​ផលប៉ះពាល់​ណាមួយ​ដូច​ជា​ករណីគ្មានកូនឡើយ។

ហេតុនេះហើយ ពីមួយពេលទៅមួយពេលអ្នកត្រូវធ្វើការពិនិត្យពងស្វាសដោយខ្លួនឯង និងរកមើលកន្លែងខុសប្រក្រតី ឬការលូតលាស់របស់ពងស្វាស។ ប្រសិនបើ​អ្នក​កត់​សម្គាល់​ឃើញ​ថា មាន​ចំណុចផ្លាស់ប្តូរ​ត្រង់តំបន់ពងស្វាស ដែលជាធម្មតាមិនមានការឈឺចាប់ អ្នកត្រូវ​ប្រញាប់ទៅពិគ្រោះយោបល់ជាមួយនឹង​អ្នកជំនាញភ្លាម ទើបអាច​រកវិធីដោះ​ស្រាយ​ទាន់​ពេលវេលា៕



ប្រភព៖ yourstylishlife
Previous
Next Post »