វិធីធ្វើតេស្តចង់ដឹងថា មនុស្សប្រុសនៅហ្ស៊ីន ឬអត់?




យើងទាំងអស់គ្នាធ្លាប់បាន​លឺច្រើនមក​ហើយ​ ​អំពី​ព្រហ្មចារី​របស់​មនុស្សស្រី? តើអ្នក​យល់​យ៉ាងណា​ដែរ ចំពោះ​ការ​ធ្វើតេស្ត​ព្រហ្មចារី​មនុស្សប្រុស?យើងគិតថា គ្មានវិធី​ណា​អាច​បង្ហាញ​ពី​ព្រហ្មចារី​របស់​មនុស្ស​ប្រុស​បានឡើយ។​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ ​ពិតជា​អាច​​ទៅរួច ​(វិធី​សាស្ត្រ​បង្ហាញ​របស់​អ្នក​វិទ្យា​សាស្ត្រ​មិនបាន ១០០% ទេ) ​ប៉ុន្តែ​អ្នក​វិទ្យា​សាស្ត្រ​មាន​វិធី​មួយ​ចំនួនអាច​មើលដឹង​ពីព្រហ្មចារី​របស់​មនុស្ស​​ប្រុស។

តើអ្នកអាចមើលដឹងថា បុរសម្នាកនៅព្រហ្មចារីដោយវិធីណា?
លោក Hong បាននិយាយថា ុរបុរសនៅព្រហ្មចារីមានស្នាមអុចក្រហមតូចៗ​នៅផ្នែក​ខាងក្រោយ​ត្រចៀក ប្រសិនបើ​ពួកគេ​ធ្លាប់បាន​រួមភេទ ស្នាមអុច​ក្រហមតូចៗ​​នឹងលែងមាន
តើអ្នកអាចមើលដឹងពីព្រហ្មចារីរបស់មនុស្សប្រុសដោយរបៀបណាទៀត?
យោងតាមវិធីសាស្ត្រពិនិត្យមើលព្រហ្មចារីបុរស មានវិធីតែមួយគត់គឺ សម្លឹង​មើល​សរីរាង្គ​បន្តពូជ​​របស់គាត់ ​(អាអូនតូចរបស់គាត់) នៅផ្នែក​ខាងក្រោម​នៃអាអូនតូច​ភ្ជាប់ទៅ​​នឹងស្បែក​ស្តើង​បំផុតមួយ ដែលរលាត់​ឡើង​នៅពេល​អាអូនតូច​ឡើងរឹង ប៉ុន្តែ​ស្បែកស្តើង​​នៅតែជាប់​នឹងផ្នែក​ខាងក្រោម​នៃអាអូន​តូចដដែល។ ប៉ុន្តែប្រសិន​​បើ​អាអូនតូច​រីកធំ ស្បែកស្តើង​ដាច់ចេញ​ពីអាអូនតូច នេះបញ្ជាក់ថា ធ្លាប់មាន​ការរួមភេទ​កើតឡើង។ហើយនៅ​ក្នុង​សាសនា​អ៊ីស្លាម​ គេមាន​ទំនៀម​ទម្លាប់​​សាសនា ដោយ​ធ្វើការ​កាត់ចុង​អាអូនតូច។​ក្នុងករណីនេះ​ក៏ធ្វើឲ្យ​យើងមិន​អាចធ្វើ​តេស្ត​ព្រហ្មចារី​របស់បុរស​បានដែរ។

ប៉ុន្តែយោងតាមការស្រាវជ្រាវដែលបានចេញផ្សាយដោយទស្សនាវដ្តី​អង់គ្លេស​​បានឲ្យដឹងថា ការកាត់​ចុងអាអូន​តូច​​ធ្វើឲ្យ​អារម្មណ៏​ពុះកញ្ជ្រោល​​របស់​អាអូនតូច​​ត្រូវ​​ថយចុះ​ច្រើនជាង ៧៥%។​ យោងតាម​ការស្រាវជ្រាវ​បានឲ្យដឹងថា ស្បែកចុង​អាអូនតូច​ជាផ្នែកមួយ​ដែលងាយ​នឹង​មានអារម្មណ៍​ពុះ​កញ្ជ្រោល​បំផុត ដូច្នេះ​អារម្មណ៏​ពុះកញ្ជ្រោល​នឹងត្រូវ​បាត់បង់ដោយសារ​ការ​កាត់ចុង។ ប៉ុន្តែយើង​មិនអាច​និយាយ​បញ្ឈប់​បញ្ហានេះ​បានឡើយ ព្រោះវា​ជាទំនៀម​ទម្លាប់​សាសនា​របស់អ៊ីស្លាម៕


ប្រភព៖ http://mungkulkar.com/
Previous
Next Post »