ពេលវេលាដែលអ្នកមិនគួររួមភេទ​ដាច់ខាត

ការរួមភេទ​ជាភាពចាំបាច់​មួយ​នៃជីវិត ហើយវាក៏​ជាកត្តាមួយ​ដែលទាក់ទង​នឹងអារម្មណ៏​របស់គូស្វាមីភរិយា​ដែរ។ ការរួមភេទផ្តល់​អត្ថប្រយោជន៏ច្រើន​ដល់សុខភាព។ តែ​ទោះបីជា​យ៉ាង​ណា​ក៏ដោយ ការរួមភេទមិនត្រឹម​ត្រូវអាច​បំផ្លាញដល់សុខភាពទៅវិញ។


 

នៅពេល​កំពុងឈឺ
ក្នុងកំឡុងពេល​កំពុងស្ថិត​ក្រោមការព្យាបាល រាងកាយ​ចុះខ្សោយ​មិនគួររួមភេទ​ឡើយ។ នៅពេល​ឈឺ មុខងាររបស់​រាងកាយលែង​មានសភាពធម្មតា​ទៀតហើយ ជាពិសេស​ក្នុង​ករណី​អ្នកមាន​ជំងឺលើស​ឈាម​មិនគួរ​រួមភេទទេ, គួរចៀសវាង​ពីការរួមភេទ​នៅពេល​មានអាការៈ​ឈឺក្បាល, វិលមុខ។

អ្នកកើតជំងឺលើស​ឈាម យល់ល្អគួររួមភេទនៅ​ពេលម៉ោង ៤ទាបភ្លឺ ព្រោះពេលនេះ​សម្ពាធឈាម​មានភាព​សមតុល្យ។

ចំពោះអ្នក​កើតជំងឺបេះដូង, ស្លាក់​ឈាម, ផ្លូវដង្ហើម​មិនគួររួមភេទ​ឡើយ ព្រោះវា​អាចបណ្តាលឲ្យប៉ះពាល់​ដល់មុខងារ​បេះដូង, ដាច់​សរសៃ…។

ការរួមភេទក្នុងករណីទាំង​នេះអាចធ្វើឲ្យ​មនុស្សស្លាប់ភ្លាមៗ។ ចំពោះអ្នកដែលកើតជំងឺ​លើសឈាមគួបផ្សំនឹង​ជំងឺសរសៃឈាម​បេះដូង នៅពេល​រួមភេទ​អាចប៉ះពាល់ដល់​ប្រព័ន្ធ​សរសៃប្រសាទ អាច​បណ្តាលឲ្យ​សម្ពាធឈាម​ឡើងខ្ពស់, បំពង់​សរសៃឈាម​រួមតូច, គាំង​បេះដូង និងច្រាល​ឈាមក្នុង​ខួរក្បាល។

អ្នកជំងឺថ្មីទើប​តែវះកាត់​រួចមិនគួរឆាប់​រួមភេទ​ឡើយ ដើម្បីចៀសវាងពីការ​ឆ្លងបាក់តេរី​ចូលទៅ​ក្នុងខ្លួន ប៉ះពាល់ដល់​សុខភាព។

អ្នកដែល​ឆ្លងជំងឺតាម​រយៈការរួមភេទ (ប្រមេះ, ស្វាយ…) មិន​គួររួមភេទទេ ព្រោះវាអាចធ្វើឲ្យ​ជំងឺរាតត្បាតកាន់​តែខ្លាំងឡើង និង​មិនងាយជា​សះស្បើយ។

នៅពេលរាង​កាយអស់កម្លាំង និង​ជួបភាពតានតឹង
ការរួមភេទ​នៅពេលខាងស្រី​មានចិត្ត​រសាប់រសល់ នឹងធ្វើឲ្យខាងស្រី​កាន់តែមាន​ការឈឺចាប់​កាន់តែខ្លាំង​ឡើង។ លើសពីនេះ​ទៀត វាធ្វើឲ្យ​អ្នកគ្មាន​ក្តីសុខ, ពិបាកនឹង​ឈាន​ដល់​ចំណុច​កំពូល, ធ្វើឲ្យ​មានការ​រាំងស្ទះ។

គូស្វាមីភរិយា​មួយចំនួន​នៅតែបង្ខំគ្នា ទាំងដឹងថា​ភាគីម្ខាង​មិនចង់​ទៅហើយ ការធ្វើបែបនេះ​នឹងធ្វើឲ្យជីវិតរួមភេទ​គ្មានក្តីសុខ​ឡើយ។ ប្រសិនបើ​នៅតែធ្វើបែបនេះ​ច្រើនលើក​ច្រើនសារ ធ្វើឲ្យមនុស្សស្រី​លែងចង់​រួមភេទ, បុរសនឹង​ឆាប់មានការ​ឈឺចាប់​នៅពេល​សម្រុកចូល, ប៉ះពាល់​ដល់ក្តីសុខពេល​រួមភេទ។

ដូច្នេះ ដើម្បីធ្វើឲ្យ​ការរួមភេទ​មានក្តីសុខ មនុស្សគួរតែ​គេចចេញ​ពីអារម្មណ៏មួម៉ៅ, ដាក់ភាពខ្វល់ខ្វាយ​មួយដុំ រួចមក​បង្កើតអារម្មណ៏​ល្អជាមួយនឹង​គូស្នេហ៏។

ត្រូវចាំ​ថា ក្រោយពេលធ្វើការ​ធ្ងន់ ទាំងផ្លូវចិត្ត និងផ្លូវកាយ​មានការហត់នឿយ ប្រសិនបើ​នៅតែព្យាយាម​រួមភេទទៀត​នោះ សុខភាព​នឹងកាន់​តែទ្រុឌទ្រោម ពិបាក​នឹងឲ្យ​ប្រសើរ​ឡើង​វិញ។

នៅពេលអ្នក​ឃ្លាន ហើយ​ញ៉ាំ
នៅពេលអ្នក​ញ៉ាំឆ្អែត ក្រពះ និងពោះវៀន​តឹងណែនល្អ ប្រសិនបើរួមភេទ​នឹងបណ្តាលឲ្យ​ខូចពោះវៀន, ក្រពះ, ស្លាក់ឈាម​ដែលត្រូវ​បញ្ជូនទៅ​ឲ្យខួរក្បាល និងផ្នែក​ដទៃទៀត​នៃរាង​កាយ​មិនបាន​គ្រប់គ្រាន់។

តែទោះបីជា​យ៉ាងណា នៅពេល​ឃ្លាន រាងកាយ​របស់បុរស​ចុះខ្សោយ, ថាមពលមិន​គ្រប់គ្រាន់ ដូច្នេះការរួមភេទនឹង​មិនសមដូចបំណង​របស់អ្នក​ឡើយ។

នៅពេលមក​រដូវ និងក្រោយ​ពេលរលូត​កូនរួច
មិនត្រូវរួមភេទ​នៅពេលមករដូវ, ព្រោះក្នុង​កំឡុងពេល​នេះ កស្បូន​បើកចំហរ, ភាពស៊ាំត្រូវចុះ​ខ្សោយ, ងាយនឹងស្លាក់​ឈាម បណ្តាលឲ្យ​មករដូវមិន​ទៀង, ធ្លាក់ឈាម, និង​បញ្ហា​រោគស្ត្រី​ជាច្រើន​ផ្សេង​ទៀត។

ការរលូតកូនអាចប៉ះពាល់ដល់សុខភាព​ស្ត្រី។ អ្វីដែលធ្ងន់ធ្ងរច្រើន​ជាងនេះ នៅតែអាច​បណ្តាលឲ្យរលូតកូន​នៅពេលមានផ្ទៃពោះ​ក្រោយៗទៀត, និងអាច​អត់មាន​កូន។ ដូច្នេះ ដើម្បី​ធានាសុវត្ថិភាព​ដល់សុខភាព​ក្រោយពេល​រលូតកូនរួច គួររួមភេទ​បន្ទាប់ពី ២សប្តាហ៏​សិន។

ករណីរ​លូតកូនត្រូវចេះ​តមចំណីក្នុង​រយៈពេល ៦សប្តាហ៏។ ប្រសិនបើកើត​មានកន្ទួលរមាស់​លើប្រដាប់ភេទ, ធុំក្លិនមិន​ល្អ, មានបញ្ចេញ​ទឹកពណ៌ខៀវ លឿង ឬត្នោត​ខុសពី​ធម្មតា, រួមទាំង​ឈឺចាប់​ក្នុងពោះ ឬគ្រុន​ក្តៅ គួរតែប្រញាប់​ទៅព្យាបាល​ឲ្យបាន​ទាន់ពេល។

ក្នុងកំឡុងពេល​មានផ្ទៃពោះ និង​សម្រាល​កូនរួច
ជាធម្មតា ការរួមភេទ​ក្នុងពេលមាន​ផ្ទៃពោះត្រូវបានគេចាត់ទុកថា​ជារឿងធម្មជាតិ និង​មិនប៉ះពាល់ដល់​គភ៌ឡើយ។ ប៉ុន្តែ ក្នុងករណី​ដែលអ្នកម្តាយ​ធ្លាប់មានប្រវត្តិរលូត​កូន, សម្រាល​កូន​មិន​គ្រប់ខែ ឬរោគសញ្ញាខុស​ប្រក្រតី មិនគួររួមភេទ​ឡើយ តែត្រូវការវេ​ជ្ជបណ្ឌិត​ជាជំនួយ។ លើសពីនេះទៀត ស្ត្រីមានផ្ទៃពោះ ៣ខែដំបូង និង​ចុងខែ​មិនត្រូវ​រួមភេទទេ ដើម្បី​កុំឲ្យ​គ្រោះថ្នាក់​ដល់ការ​លូតលាស់ និង​សុវត្ថិភាព​ដល់គភ៌។

ជាពិសេសនៅ​ចុងសប្តាហ៏ទី ៥-៦ ព្រោះទឹកកាម​បុរសមានផ្ទុក​នូវសារធាតុជាច្រើន​ដែលអាច​ជម្រុញដល់​ស្បូន បណ្តាលឲ្យមាន​ការកន្ត្រាក់​សាច់ដុំស្បូន ងាយនឹង​សម្រាល​កូនមិន​គ្រប់​ខែ និងធ្វើឲ្យកើត​មានផលប៉ះពាល់អ​វិជ្ជមាន​ចំពោះគភ៌។

 ការរួមភេទក្នុង​ពេលមានផ្ទៃពោះក៏គួរតែជ្រើស​យកក្បាច់ណាមួយដែល​សុខស្រួល ចៀសវាង​ការសម្ពាធខ្លាំងទៅលើក្បាល​ពោះ និងមិន​ត្រូវសម្រុក​អាអូនតូចចូល​ជ្រៅទៅក្នុង​ទ្វារមាស​ពេក​ដែរ ព្រោះវាអាចបណ្តាល​ឲ្យស្បូន​ឈឺចាប់។

៦សប្តាហ៏ក្រោយ​សម្រាលកូន​រួច អាចត្រលប់​មករួមភេទ​បានតាមធម្មតា ព្រោះបើប្រញាប់​រួមភេទ​ពេក វាងាយនឹងធ្វើឲ្យស្ត្រី​កើតជំងឺលេច​នោមពិបាក​នឹងព្យាបាល និងចេញ​ឈាម​តាម​ស្បូន។

កំណត់​ចំណាំអ្វីៗផ្សេង​ទៀត
ការពិសារស្រា ឬស្រាបៀប​ន្តិចអាច​ជួយជម្រុញ និងបង្កើត​អារម្មណ៏អ្នក​ទាំង ២ឲ្យមាន​សម្រើប។ តែទោះបីជាយ៉ាង​ណា ប្រសិនបើអ្នក​ញៀននឹង​ជាតិស្រវឹង ឧស្សាហ៏​ពិសារច្រើន នោះ​មុខងារ​ផ្លូវភេទ​របស់អ្នកនឹ​ងចុះខ្សោយ ទីបំផុត​នឹងធ្វើឲ្យ​ខូចសុខភាព។

ការរួមភេទ​ក្នុងសភាពស្រវឹងច្រើន​តែបណ្តាលឲ្យ​កើតជំងឺ​សរសៃឈាមបេះដូង, លើសឈាម, ងាយនឹង​ឈឺចាប់ពេ​លសម្រុកចូល, ប៉ះពាល់ដល់គុណភាពនៃ​ទឹកកាមបុរស។ កុំប្រញាប់​ក្រោក​ឡើង ក្រោយពេលរួមភេទ​រួច ព្រោះវានឹង​មិនល្អសម្រាប់សុ​ខភាពឡើយ ព្រោះរាងកាយគ្មាន​កម្លាំង​គ្រប់គ្រាន់ ក្រោយពេល​រួមភេទរួច៕



ប្រភព៖ http://mungkulkar.com/sexucation/



Previous
Next Post »