៣ពេលកុំរួមភេទដាច់ខាត ព្រោះអាចធ្វើឲ្យអ្នកស្លាប់បាន

ប្រសិនបើ​សុខភាព និងកាយសម្បទារបស់អ្នកស្ថិតនៅក្នុងស្ថានភាព ៣ចំណុចដូចខាងក្រោម​នេះ អ្នកគួរតែ​ចៀសវាងការរួមភេទ។ ប៉ុន្តែបើអ្នកនៅតែរឹងទទឹង ហើយព្យាយាម​បន្តការរួម​ភេទទៀតនោះ អ្នកនឹងជួយផលវិបាកអវិជ្ជមានធ្ងន់ធ្ងរ​ដល់សុខភាពរាងកាយ​របស់អ្នក​ជាក់ជាមិនខាន។ ខាងក្រោមនេះ គឺជាពេលវេលា​ដែលអ្នកគួរតែចៀសវាងធ្វើការ រួមភេទ​ នៅពេល​ដែលសុខភាព​របស់អ្នក​មិនស្ថិតស្ថេរ​៖


ពេលកំពុង​មានជំងឺ
នៅពេលដែល​អ្នកបានទទួលការ​ឆ្លងមេរោគ រាងកាយ​របស់អ្នកពិតជា​មានភាព​ទន់ខ្សោយ​ខ្លាំងណាស់ ហើយក៏ជាពេលវេល​ដែលអាច​ឲ្យអ្នកទទួល​រងហានិភ័យខ្ពស់​បំផុត ប្រសិនបើ​អ្នកនៅ​តែខំព្យាយាម​ដើម្បី "រួមភេទ”។

ជាពិសេស ជាមួយនឹងអ្នកដែល​មានសម្ពាធឈាម​ឡើងខ្ពស់, ជំងឺសរសៃឈាម​បេះដូង… ពេលរួមភេទ វានឹង​ធ្វើឲ្យមាន​ការប៉ះពាល់ដល់​ផ្នែកសំខាន់​បំផុត​នៃប្រព័ន្ធប្រសាទ, សម្ពាធឈាម​អាចកើនឡើង, ត្បៀត​សរសៃឈាម, ងាយនឹងមានហានិភ័យ​នៃជំងឺគាំងបេះដូង ឬរហូតដល់​ដាច់សរសៃឈាម​នៅក្នុងខួរក្បាល។

ពេលអស់​កម្លាំងខ្លាំងពេក
នៅពេលដែលអ្នកកំពុងស្ថិត​នៅក្នុង​ពេលវេលា​មួយ នឿយហត់, លំបាកខ្លាំង ជាញឹកញាប់​រាងកាយនឹង​បាត់បង់​កម្លាំងច្រើន។ ប្រសិនបើអ្នក​នៅតែ​មានទំនាក់ទំនង​រឿង​លើគ្រែ​ទៀត អ្នក​អាចនឹង​ប្រឈមមុខ​ការបាត់បង់​ជីវិត​ខ្ពស់បំផុត។

ពេលស្រវឹងខ្លាំង
ពេលខ្លះស្រាពិត​មានប្រយោជន៍ ប្រសិនបើអ្នក​ចេះប្រើប្រាស់​វាឲ្យបានត្រឹមត្រូវ។ ប៉ុន្តែប្រសិនបើ​អ្នកទទួលទាន​វាច្រើន​ពេកហួសប្រមាន នោះរាង​កាយ​របស់អ្នក​នឹងផ្ទុក​ដោយ​ជាតិអាល់កុល​កាន់តែ​ច្រើន នឹងប៉ះពាល់​ដល់ប្រព័ន្ធសរសៃឈាម​បេះដូង, បណ្ដាលឲ្យ​ត្បៀតសរសៃឈាម, បង្កើន​លំហូរឈាម និងសម្ពាធ​ឈាមឡើងខ្ពស់….។

ប្រសិនបើអ្នកនៅតែ​បន្តព្យាយាមធ្វើការរួមភេទ​នៅក្នុង​ពេលនេះ មានន័យថា ជាពេលងាយ​ស្រួលបំផុត អាចបណ្ដាល​ឲ្យអ្នក​ជួបបញ្ហា​ជាមួយនឹង​សរសៃឈាម​បេះដូង និង​សរសៃឈាម ដល់សុខភាព​រាងកាយ​របស់​អ្នក៕


ប្រភព៖ http://mungkulkar.com/sexucation
Oldest