ការពិត ៥យ៉ាង​ទាក់ទង​នឹង​ពងស្វាស​មនុស្សប្រុស

ជាទូទៅ​បុរសៗ​ភាគច្រើនបានទទួលការអប់រំ និង​ការថែរក្សា​អាអូនតូច​រួចទៅហើយ។ ប៉ុន្តែបុរសៗ​ជាច្រើន​នៅតែមានឆ្ងល់​ចំពោះ​ពងស្វាស​របស់​គាត់ម្ខាងៗ​ ហេតុអ្វីបាន​ជាមិន​ស្មើគ្នា? បុរសៗ​ភាគច្រើនមាន​ពងស្វាស​ខាងក្នុង​មិនប៉ុនគ្នា​ឡើយ។ ជាការ​ពិតណាស់ ពងស្វាសខាង​ឆ្វេងធំ​ជាង​ពងស្វាស​ខាងស្តាំ។

ចេះបត់បែន​បាន​លឿន ពេល​គ្មាន​សុវត្ថិភាព
ក្នុងករណី​ជាច្រើន ការផលិតទឹក​កាមរបស់បុរស​ចេះបត់បែន​បានលឿនរហ័ស និង​ដោយស្វ័យប្រវត្តិ។ នៅពេល​គ្មានសុវត្ថិភាព​ដូចជា នៅពេល​រដូវ​រងារផ្លាស់ប្តូរ​ភ្លាម ពងស្វាស​នឹង​រួម​តូច។ ប៉ុន្តែនៅពេល​ហេតុការណ៏​កន្លងផុត​ទៅ វានឹងស្ថិត​ក្នុងទីតាំង​មួយមាន​សុវត្ថិភាព​បំផុត។

ងាយនឹងប៉ះ​ទង្គិចពីមជ្ឈដ្ឋាន​ខាងក្រៅ
អាអូនតូចបុរស​មានផ្ទុក​នូវសរសៃប្រសាទ​ច្រើន។ ជាការពិត ពងស្វាស​ជាសរីរាង្គ​ដែលងាយប្រតិកម្ម​បំផុត ព្រោះវាងាយ​នឹងប៉ះ​ទង្គិច។ ដូច្នេះ បុរសៗត្រូវតែមើល​ថែវាឲ្យ​បានល្អ ព្រោះវា​អាចប៉ះពាល់​ដល់​មុខងារ​ផលិត​ទឹកកាម។

កើនទំហំ ៥០% នៅពេលរួមភេទ
ជាការពិតណាស់ ពងស្វាសអាច​ផ្លាស់ប្តូរទំហំ ៥០%។ ជាពិសេសនៅពេល​បុរសសម្រេច​ទឹកកាម និងឡើង​ដល់ចំណុច​កំពូល។ ទំហំពងស្វាស​នឹងកើន​ឡើង ព្រោះ​តំបន់នោះ​មាន​លំហូរឈាម​ច្រើន។

មានសមត្ថភាព​ធ្វើឲ្យ​មានកូនបាន
ពងស្វាស​មានសមត្ថភាព​អាចផលិត​ទឹកកាម​គ្រប់គ្រាន់ ដើម្បីដំណើរការដល់ការ​ផលិតកូន៕


ប្រភព៖ http://mungkulkar.com/sexucation/
Previous
Next Post »