មានព័ត៌មានច្រើនណាស់​ទាក់ទង​នឹង​ការ​រួមភេទ។ ​តើ​អ្នក​អាច​ដឹង​ពីការ​ពិត​ដោយ​វិធីណា?​ ខាងក្រោម​នេះ​ជារឿង​រ៉ាវ​មួយ​ចំនួន​ដែល​អ្នកគួរ​ដឹង​ពីបញ្ហា​ផ្លូវភេទ៖



កន្លែងសម្រើប
អាអូនតូចជាកន្លែងសម្រើបខ្លាំងគេបំផុតរបស់បុរស ​ហើយ​វាត្រូវ​ការ​ភាព​យក​ចិត្ត​ទុក​ដាក់​ពីអ្នក។ ​ប៉ុន្តែ​​ស្រ្តី​ត្រូវ​ដឹងថា ​ផ្នែក​ផ្សេងៗ​ទៀត​នៃខ្លួន​ប្រាណ​របស់​គាត់​ក៏អាច​ធ្វើ​ឲ្យ​អារម្មណ៏​គាត់​ពុះ​កញ្ជ្រោល​បានដែរ។ ​ឧទាហរណ៏៖ ​បបូរមាត់​របស់គាត់,​ ក, ​ទងត្រចៀក, ​ដើមទ្រូង,​ ខ្នង,​ កញ្ចឹងក,​ ភ្លៅខាងក្នុង ​និងក្រលៀន។​ ថើប ​បឺត​និង​ថ្នាក់ថ្នម​ត្រង់​តំបន់​ទាំង​អស់នេះ។​ ផ្តល់​ភាព​យក​ចិត្ត​ទុក​ដាក់​ឲ្យបាន​គ្រប់គ្រាន់​ នោះអ្នក​នឹងបាន​ឃើញ​ពី​អារម្មណ៏​ពុះ​កញ្ជ្រោល​របស់​គាត់។

គាត់មិនសម្គាល់មើលភាពខ្សោយរបស់អ្នកទេ
មិនថា អ្នកគិតថា ​​ខ្លួនឯង​ពេល​អាក្រាត​ទៅ​អាក្រក់​មើល​ប៉ុណ្ណា​ទេ ​តែត្រូវ​ដឹងថា​ ចំណង់​តណ្ហា​ផ្លូវភេទ​មាន​ភាព​ខ្លាំង​ជាង​ភាព​ខ្សោយ​។ ​​យោង​តាមអ្នក​និពន្ធ​សៀវភៅ​”She Comes First”​ របស់​ I am Kerner ​បាន​ឲ្យ​ដឹងថា​ ក្នុង​កំឡុង​ពេល​រួមភេទ​ សរសៃ​ប្រសាទ​របស់​បុរស​ឡើង​ខ្ពស់​បំផុត ​ហើយ​គាត់​តែងតែ​មាន​អារម្មណ៏​រីករាយ​ចំពោះ​ការ​សង្កេត​មើល​ភាព​ខ្សោយ​របស់​អ្នក។​ ដូច្នេះ​ ដាក់​​បញ្ហា​រូបរាង​របស់​អ្នកម្ខាង ​រួចមាន​ក្តីសុខ​ឲ្យបាន​ច្រើន​ឡើង​តាម​​អ្វី​ដែល​គាត់​ផ្តល់​ឲ្យបាន។

ការរួមភេទជាលើកដំបូងរបស់បុរសពិតជាមិនបានល្អឡើយ
ការរួម​ភេទលើកដំបូងជាមួយនឹងគូស្នេហ៏​ពិត​ជា​មិន​បាន​ល្អ​ប៉ុន្មាន​ទេ។​ វាអាច​ជារឿង​មួយ​ពិបាក​ ហើយ​អ្នក​ទាំងពីរ​ត្រូវ​អនុវត្ត​ជាមួយ​គ្នា​ឲ្យ​បាន​ច្រើន។

ធ្វើសកម្មភាពជាមួយគាត់
ការសម្រុកចូល ​ឬការធ្វើ​ចលនា​មិនមែន​ជា​ទំនួល​ខុសត្រូវ​របស់​បុរស​តែម្នាក់​ឯង​ឡើយ។​ អ្នក​គួរតែ​ធ្វើ​ចលនា​ផងដែរ។ ​ព្យាយាម​រកចង្វាក់​របស់គាត់ ​រួច​ផ្សាភ្ជាប់​គ្នា។​ ចលនា​របស់អ្នក​ទាំងពីរ​នឹង​ធ្វើឲ្យ​មាន​ក្តីសុខ​កាន់​តែខ្លាំង​ឡើង​ អារម្មណ៏​ពុះ​កញ្ជ្រោល​កាន់តែ​ច្រើន​ឡើង។​ ដូច្នេះ​ធ្វើ​ចលនា​បណ្តើរ ​ថ្ងូរបណ្តើរ។

បុរសចូលចិត្តមនុស្សស្រីដែលសកម្ម
ភាព​សកម្ម​នឹងរឿង​លើគ្រែ​ធ្វើ​ឲ្យ​អារម្មណ៏​បុរស​ពុះ​កញ្ជ្រោល​ឡើង។ ​កុំឲ្យ​គាត់​ជាអ្នក​ចាប់ផ្តើម​សកម្មភាព​មុនរហូត, ​​ត្រូវបង្ហាញ​​ឲ្យ​គាត់​បាន​ដឹងថា ​អ្នក​ក៏​ចង់​​រួមភេទ​ដូចគ្នា។​ ខ្សឹប​ដាក់​ត្រចៀក​គាត់ ​ហើយ​ប្រាប់​គាត់​ពីអ្វី​ដែល​អ្នក​ពេញចិត្ត​ឲ្យគាត់​ធ្វើ, ​ឬម៉ាស្សា​ឲ្យគាត់។​ អ្នកអាច​ស្លៀក​ពាក់​សិចស៊ី ​ហើយ​ទាក់​ចិត្តគាត់។​ ក្រៅពីនេះ ​ក្នុងពេល​កំពុង​រួមភេទ ​ឬកំពុង​លេង​ និង​ស្ទាប​អង្អែល​ អ្នក​ក៏ត្រូវ​ផ្តល់​ក្តីសុខ​ឲ្យគាត់​ផងដែរ។ ​កុំធ្វើ​ជាមនុស្ស​ម្នាក់​ចាំតែ​ទទួល​ការយក​ចិត្តទុក​ដាក់​ពីគេ។ ​ការ​រួមភេទ​មាន​អត្ថន័យ​ច្រើន​ជាង​ការ​សម្រុក​ចូល។​

ត្រូវទុកពេលឲ្យខ្លួនឯងបានសម្រាកមុនពេលរួមភេទ
អ្វីដែលសំខាន់ អ្នកត្រូវមានអារម្មណ៏​ល្អមុន​ពេលអ្នក​រួមភេទ។​ ភាព​តានតឹង​គ្រប់យ៉ាង​ពីកន្លែង​ការងារ,​ គ្រួសារ,​ មិត្តភក្តិ ​និង​ការងារ​ផ្ទះ​អាច​បំផ្លាញ​ថាមពល​ផ្លូវភេទ​របស់អ្នក​បាន។​ ដូច្នេះ ​គួរតែ​ចំណាយ​ពេលខ្លះ​សម្រាក ​ងូតទឹក​ក្តៅ​ឧណ្ឌៗ ​និងត្រៀម​ខ្លួន​សម្រាប់​ការ​រួមភេទ។

អ្នកបានរួមភេទកាន់តែច្រើន អ្នកនឹងមានចំណង់កាន់តែខ្លាំង
ការរួមភេទធ្វើឲ្យអ្នកមានអារម្មណ៏ល្អ ​ហើយ​រាងកាយ​របស់អ្នក​បាន​ចងចាំ។ ​ដូច្នេះ​ នៅ​ពេល​អ្នក​ធ្វើ​វា​ហើយ​ មាន​ក្តីសុខ​​ហើយ ​អ្នក​នឹង​កាន់តែ​ចង់​បាន​វា​កាន់​តែ​ច្រើន​​ឡើងៗ។

កុំបារម្ភពីការសម្រេចទឹកកាម
ការគិត​ដល់​ការពិត​ដែល​​អ្នកចង់​សម្រេច​ទឹកកាម​ ឬវា​មិន​បាន​កើត​ឡើង ​អ្នក​នឹង​បាត់​បង់ឱ​កាស​របស់អ្នក។ ​វាមិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​អន្ទះ​សារ​ប៉ុណ្ណោះ​ទេ​ តែវា​ក៏បាន​​​​កាត់​បន្ថយ​អរម៉ូន​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ពុះ​កញ្ជ្រោល​ ​ធ្វើឲ្យ​អ្នក​ពិបាក​នឹង​ទទួល​បាន​បទ​ពិសោធន៏​នៃ​ការ​សម្រេច​ទឹកកាម។ ​ដូច្នេះ ​ត្រូវ​រីករាយ​នឹង​វេលានេះ។​ រាល់ទិដ្ឋភាពនៃការប៉ះពាល់របស់​គាត់​អាច​ធ្វើ​ឲ្យអ្នក​​ក៏​មាន​ក្តីសុខ​ដែរ ​ការ​សម្រេច​ទឹកកាម​នឹង​កើត​ឡើង​ដោយ​ឯក​ឯង។​

អ្នកអាចលេង និងស្ទាបអង្អែលខ្លួនឯងក្នុងពេលរួមភេទ
ពេលខ្លះ​អ្នក​ត្រូវ​ប្រើ​ដៃ​របស់អ្នក​​ទៅ​លើ​បុរស​ និងប៉ះ​ពាល់​ខ្លួន​ឯង​ផងដែរ។ ​នេះ​អាច​ជារឿង​មួយ​សិចស៊ី​បំផុត​សម្រាប់​បុរស​ដែល​អ្នក​នៅ​ជាមួយ។

ការដាក់អារម្មណ៏​ជារឿង​មួយ​ដ៏​សំខាន់​
មនុស្សស្រីឆាប់នឹងដាក់អារម្មណ៏បានច្រើន ​ហើយ​ក៏ងាយ​នឹង​បាត់​ទៅ​វិញដែរ។ ​ប៉ុន្តែ​ នៅ​ពេល​អ្នក​កំពុង​រួមភេទ ​ព្យាយាម​ផ្តោត​អារម្មណ៏​លើ​ភាព​យកចិត្ត​ទុកដាក់​របស់អ្នក។​ នេះនឹង​មិន​ត្រឹមតែ​ធ្វើឲ្យ​ដំណើរ​ការ​ទាំង​មូល​សកម្ម​ប៉ុណ្ណោះ​ទេ​ តែវា​ក៏ធ្វើ​ឲ្យ​អ្នក​មាន​ក្តីសុខ​បំផុត​ដែរ។

ការមានអារម្មណ៏ថាខ្លួនឯងមានកំហុសឆ្គង នៅពេលរួមភេទ
គូស្នេហ៏របស់អ្នកនឹងធ្វើកិច្ចការមិនបានល្អ ​​ឬមិន​​អាច​​សម្រេច​​ទឹកកាម​​បាន​​ច្រើនដង។​ ​អ្នក​មិន​​ចាំបាច់​​ត្រូវ​ខ្វល់​​ខ្វាយ​​ពី​កំហុស​​ខ្លួន​ឯង​​ឡើយ។​​ អ្នកអាច​​ព្យាយាម​​វា​ម្តង​​ហើយ​​ម្តងទៀត។​​ ប្រសិន​​បើ​​បញ្ហា​នេះ​​នៅ​តែ​​រំខាន​​ដល់​​អ្នកកាន់​​តែ​​ច្រើនឡើង​​ អ្នកត្រូវ​ពិភាក្សា​ជាមួយ​គូស្នេហ៏​របស់អ្នក​ រួចដោះ​ស្រាយ​បញ្ហា​ជា​មួយគ្នា។

ការធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណអាចជួយពង្រឹងសាច់ដុំរបស់អ្នកក្នុងពេលរួមភេទ ​ធ្វើឲ្យ​អ្នកអាច​សម្រេច​ទឹកកាម​បានច្រើន​ និងអាច​រួមភេទ​បានកាន់​តែច្រើន ​មានក្តី​សុខកាន់​តែខ្លាំង។

អ្នកនឹងប្រឈមមុខនឹងការឈឺចាប់ពេលរួមភេទ
ការឈឺចាប់នៅពេលរួមភេទលើកដំបូងជារឿងមួយធម្មតា។ ​ប្រសិន​បើវា​កើត​ឡើង​នៅពេល​ក្រោយៗ​ទៀត​ វាអាច​បណ្តាល​មកពី​ទ្វារមាស​របស់​អ្នកស្ងួត។ ​ប្រសិន​បើវា​ជាបញ្ហា​ គួរប្រើ​ទឹក​រំអិល។​ ប៉ុន្តែ​បើ​ការ​ឈឺចាប់​នៅតែ​មានទៀត ​យល់ល្អ​គួរ​ទៅជួប​នឹង​អ្នក​ជំនាញ​ផ្នែក​រោគស្ត្រី។

ត្រូវនោមចេញ ​និងលាងសម្អាតតំបន់ឯកជនក្រោយពេលរួមភេទរួច
មិនថាចំណង់ការឱបគ្នាខ្លាំងប៉ុណ្ណាទេ ត្រូវប្រាកដថា ​អ្នកក្រោក​ឡើងរួច​ទៅ​នោម​ក្រោយពេល​រួមភេទ​រួច។ ​ក្រៅពីនេះ ​អ្នក​ត្រូវលាង​សម្អាត​តំបន់​ឯកជន​របស់អ្នក​នឹង​ទឹកក្តៅ​​ឧណ្ឌៗ។ ​វានឹង​ជួយ​រក្សា​សុខភាព​តំបន់​ឯកជន​របស់អ្នក​ឲ្យបាន​ល្អ ​និង​មាន​សុវត្ថិភាព​ពីការ​ឆ្លង​មេរោគ​តាម​ការ​រួមភេទ។

ការរួមភេទមិនគិតពីអាយុ និងបទពិសោធន៏ឡើយ
អ្នកអាចដឹងថា អ្វីដែលអ្នកចង់បាន, អ្នកពូកែ ​ហើយ​អ្នក​អាច​ដឹងថា​ អ្វីដែល​ខ្លួន​អ្នកចង់​បាន ​ចូល​ចិត្ត។ ​ដូច្នេះ​កុំគិត​ពីអាយុ​ជា​ឧបសគ្គ ​ផ្ទុយទៅ​វិញ​ត្រូវ​គិតថា ​វាធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ប្រសើរ​ឡើង។

លេងប្រដាប់ភេទខ្លួនឯង
មានច្រើនដងណាស់ ដែលអ្នកចង់ផ្តល់ក្តីសុខឲ្យខ្លួនឯង។ ​នេះ​ពិត​ជា​រឿង​មួយ​ធម្មតា​ទេ។ ហើយ​ប្រសិន​បើអ្នក​បរាជ័យ​ក្នុងការ​ផ្តល់​ក្តីសុខ​ជាមួយ​នឹង​គូស្នេហ៏​របស់អ្នក​ អ្នកអាច​ឲ្យគេ​សម្លឹង​មើល​ការ​លេង​ប្រដាប់​ភេទ​របស់អ្នក។

កុំធ្វើពុតជាស្រែកថ្ងូរ
ការធ្វើពុតជាស្រែកថ្ងូរជារឿងមួយធម្មតា ប៉ុ​ន្តែ​វាមិនមែន​ជាការ​អនុវត្ត​មួយ​ល្អឡើយ។ ​អ្នកធ្វើ​បែបនេះ​ដើម្បី​ជួយ​ឲ្យគូ​ស្នេហ៏​របស់​អ្នក​មាន​អារម្មណ៏ល្អ ​តែវា​ជា​សារ​មួយ​មិន​ត្រឹមត្រូវ។ ​ប្រសិន​បើ​អ្វី​ដែល​គាត់​ធ្វើ​ចំពោះ​អ្នក​ វាមិន​ធ្វើ​ឲ្យអ្នក​មាន​ក្តីសុខ​សោះ ​ហើយ​គាត់​មិន​បាន​ដឹង​ តើ​ឲ្យ​គាត់​អាច​ដឹងថា​ គាត់​ត្រូវ​ផ្លាស់ប្តូរ​តិចនិច​របស់គាត់​ដោយ​វិធីណា?​ ផ្ទុយ​ទៅវិញ ​ត្រូវ​ប្រាប់​ដល់​គាត់​ថា​ វាគ្មាន​ប្រសិទ្ធិ​ភាពទេ ​ហើយ​ប្រាប់​គាត់ថា​ វិធី​បែបណា​ធ្វើ​ឲ្យ​អ្នកពេញ​ចិត្ត។


ប្រភព៖ thehealthsite
Previous
Next Post »