របៀបលាងសម្អាតប្រដាប់ភេទឲ្យបានត្រឹមត្រូវ

តើអ្នកដឹងពីរបៀបថែរក្សាតំបន់ឯកជនឲ្យបានត្រឹមត្រូវហើយឬនៅ? មាន​អនុសាសន៍ល្អៗ​មួយចំនួន​ដែល​អ្នកគួរ​តែអនុវត្តតាម ​ខណៈដែល​ថែរក្សា​តំបន់រសើប​នៃរាងកាយ​។


ទុកឲ្យទ្វារមាសសម្អាតដោយខ្លួនឯង
ទ្វារមាសរបស់អ្នក​អាច​លាងសម្អាតដោយខ្លួនឯងផ្ទាល់ហើយ ដោយមានជំនួយពី lactobacilli និងបាក់តេរីល្អ។ ពួកវាអាចជួយរក្សាទឹកអាស៊ីត​នៃទ្វារមាស និងមានឥទ្ធិពល​ខ្លាំងក្នុងការប្រឆាំងមេរោគនៅក្នុងទ្វាមាស។

លាងសម្អាតតែជាមួយនឹងទឹកប៉ុណ្ណោះ
សព្វថ្ងៃនេះមាន​ស្ត្រីជា​ច្រើនបាន​ប្រើជែលសម្រាប់ធ្វើអនាម័យ​ទ្វារមាស។ ប៉ុន្តែវិធីនេះមិនត្រូវអ្នកជំនាញផ្តល់អនុសាសន៍ឲ្យប្រើនោះឡើយ។ ផ្ទុយទៅវិញអ្នកគួរប្រើតែទឹកធម្មតា​ប៉ុណ្ណោះ ដើម្បីលាងសម្អាត។

ត្រូវប្រុងប្រយ័ត្នជាមួយនឹងសាប៊ូ
ក្នុងករណីចាំបាច់បំផុត​ទើបត្រូវប្រើសាប៊ូ ដើម្បីចៀសវាងមាន​ផលប៉ះពាល់ដល់កម្រិត pHនៃទ្វារមាស។ សូម្បីប្រាដកថា​ទ្វារមាសរបស់អ្នកមិន​ស្ងួតពេក។ ក្រុមអ្នកជំនាញបានផ្តល់​អនុសាសន៍ថា ជាធម្មតាគួរតែប្រើសាប៊ូជាមួយនឹងប្រេងអូលីវ។
​​
លាងសម្អាតមួយថ្ងៃម្តងបានហើយ
ប្រសិនបើ​អ្នកបានលាងសម្អាត​ទ្វារមាស​ច្រើនពេក ក្នុងអំឡុងពេលថ្ងៃនឹងធ្វើឲ្យវា​រលាក។ ដូច្នេះអ្នកត្រូវលាងសម្អាតនៅពេលល្ងាច​មួយថ្ងៃម្តងបានហើយ។

កុំសម្អាតដោយការស្ទីម
វិធីសាស្ត្រមួយនេះមាន​ការពេញនិយមបំផុត​ក្នុងពេលបច្ចុប្បន្ននេះ ប៉ុន្តែ​មិនមែន​ជាវិធីសាស្ត្រ​ដែលមាន​សុវត្ថិភាពនោះទេ។ បើ​យោងតាមក្រុម​គ្រូពេទ្យ​មាន​ប្រសាសន៍ថា វិធីសាស្ត្រ​នេះ​នឹងធ្វើឲ្យគ្រោះថ្នាក់ដល់ទ្វារមាស។

កុំប្រើស្រោមដៃ ឬអេប៉ុងទន់ៗ
ការប្រើស្រោមដៃ ឬអេប៉ុងអាច​ប៉ះពាល់ដល់សំណើមនៃទ្វារមាស។ ដូច្នេះអ្នកមិនគួរប្រើឧបករណ៍បែបនេះឡើយ៕


ប្រភព៖ healthylifevision
Previous
Next Post »