តើការពាក់ស្រោមពីរជាន់អាចការពារ​មិនឲ្យមាន​ផ្ទៃពោះបានដែរឬទេ?

ការប្រើស្រោមអនាម័យអនាម័យ គឺជាវិធីដ៏ល្អបំផុតក្នុងការបង្ការការមាន​ផ្ទៃពោះ និងការឆ្លងរោគ​ផ្សេងៗ ប៉ុន្តែការពាក់ស្រោមអនាម័យពីរជាន់អាច​បង្កឲ្យមាន​បញ្ហា​អាក្រក់​ទៅ​វិញ។ ការពាក់ស្រោមអនាម័យពីរជាន់មិនអាច​បង្កើន​ការការពារ​បាននោះទេ ហើយថែម​ទាំងធ្វើឲ្យដំណើរនៃការរួមភេទមិនស្រួលថែមទៀត។

ហេតុអ្វីបាន​ជា​ការពាក់ស្រោម​អនាម័យម្តងពីរមិនអាចការពារបាន?
ពេលដែលអ្នកចាប់ផ្តើមរួមភេទ ការកកិត​ត្រូវបានកើតឡើង​រវាង​ស្រោម​អនាម័យទាំងពីរ ដែលបណ្តោលឲ្យដាច់រហែក ដូច្នេះទឹកកាម​នឹងធ្លាយ​មកក្រៅ ហើយ​ការមាន​ផ្ទៃពោះ​នឹង​កើត​​មាន​ឡើង​ដដែល។

ក្រៅពីនេះ​ ការពាក់ស្រោមពីរជាន់​អាច​ធ្វើឲ្យដំណើរ​នៃការរួមភេទមិនស្រួល និងបណ្តោលឲ្យបាត់បង់ចំណង់។ មិនតែប៉ុណ្ណោះការរុំតឹងពេកធ្វើឲ្យលិង្គមិនអាចបះឡើងបាន ហើយ​​អារម្មណ៍ពុះកញ្ជ្រាលត្រូវបានកាត់បន្ថយ។​ លើសពីនេះទៅទៀត វានឹងធ្វើឲ្យមិត្តស្រីរបស់អ្នកមាន​អារម្មណ៍មិនស្រួល ​ហើយមិនអាចឲ្យ​នាងឈាន​ដល់កម្រិតកំពូលបាន។

បើមិនទាន់ចង់មាន​ផ្ទៃពោះ តើអ្នកគួរតែចៀសវាងដេរឬទេ?
ប្រសិនបើអ្នកពិតជាព្រួយបារម្ភខ្លាំង ហើយ​ចង់ប្រាដកថា​មិនចង់ឲ្យមាន​ផ្ទៃពោះ មាន​វិធីមូយចំនួនដែលអ្នកអាចធ្វើបាន។

- ប្រើស្រោមអនាម័យតែមួយជាន់ ទើបមាន​គុណភាពល្អ។ ក្រៅពីនេះ​អ្នកអាច​ជូនមិត្តស្រីរបស់អ្នកទៅមន្ទីពេទ្យរោគស្ត្រី និងចាប់ផ្តើម​ទទួលយកការប្រើថ្នាំគ្រាប់ពន្យាកំណើត។ ប៉ុន្តែ​នាង​ត្រូវតែ​លេបថ្នាំ​រាល់ថ្ងៃមុនពេលចាប់ផ្តើម​រួមភេទដោយមិនបានការពារ។

- អ្នកអាចសាកល្បង​វិធីសាស្ត្រ​មួយទៀត​ដោយមិនចាំបាច់ប្រើស្រោម គឺដកអាអូនតូចចេញ​មុនពេលដែលអ្នកបញ្ចេញទឹកកាម។ វិធីបញ្ចេញទឹកកាម​មកក្រៅនេះ នឹងជួយ​មិនឲ្យ​ដៃគូរបស់​មានផ្ទៃពោះនោះទេ ប៉ុន្តែត្រូវមាន​ភាពរហ័សបន្តិច។

- ជាចុងក្រោយ អ្នកអាច​សាកល្បងរួមភេទរយៈពេល​បួនថ្ងៃ​មុនពេល​នាងមករដូវ ហើយក្នុងកំឡុងពេល ឬ​បួនថ្ងៃបន្ទាប់ពីបញ្ចប់ការមករដូវ ជាឱកាសនៃការមានផ្ទៃពោះ ប៉ុន្តែក្នុង​កម្រិតទាប។

គួរចង់ចាំ៖ ចំណុចសំខាន់មួយដែលអ្នកគួរតែចងចាំ គឺ (សារធាតុរាវដែលបញ្ចេញពីលិង្គរបស់អ្នក) អាចមានមេជីវិតឈ្មោល។ ដូច្នេះអ្នកត្រូវប្រាដកខ្លួនឯងថា មិន​បាន​ព្យាយាម​បញ្ចូលលិង្គរបស់អ្នកទៅក្នុងទ្វារមាសរបស់នាង ខណៈដែលមិនបានប្រើស្រោម ព្រោះការមាន​ផ្ទៃពោះអាចកើតមាន​ឡើងដោយចៃដន្យបាន៕



ប្រភព៖ thehealthsite
Previous
Next Post »