រួមភេទនៅពេលព្រឹកព្រលឹម ផ្តល់អត្ថប្រយោជន៍ខ្លាំងបំផុត

សក់រញ៉េរញ៉ៃ, ហើមភ្នែក, ធុំក្លិនមាត់…ជាមូលហេតុ​ដែលធ្វើឲ្យអ្នក​មើលរំលង​ការរួមភេទ​នៅពេលព្រឹក។ ប៉ុន្តែ​ខាងក្រោមនេះ​ជាមូលហេតុ ដែល​អ្នកគួរ​តែស្រឡាញ់​ការរួមភេទ​ក្រោយ​ពេល​ភ្ញាក់ពី​គេង៖


អ្នកនឹង​សប្បាយចិត្ត​ពេញមួយថ្ងៃ
អ្នកដែល​បានរួមភេទ​នៅពេលព្រឹក​តែងតែមាន​អារម្មណ៏ល្អ​ពេញមួយ​ថ្ងៃ។ ក្តីសុខ និង​បទពិសោធន៏​ការ​សម្រេចទឹក​កាម ធ្វើឲ្យរាងកាយ​បញ្ចេញអរម៉ូន អង់ដូភីន ដែល​ធ្វើឲ្យ​អ្នក​មាន​ក្តីសុខ​បំផុត។

ប្រព័ន្ធភាពស៊ាំ​កាន់តែ​រឹងមាំ
ការរួមភេទ​ពេលព្រឹក​អាចជួយពង្រឹង​សុខភាព​ប្រព័ន្ធភាពស៊ាំ​របស់អ្នក ធ្វើឲ្យអ្នក​មានសុខភាព​ល្អ។ យោងតាម​ការស្រាវជ្រាវ​ថ្មីៗនេះ​បានឲ្យ​ដឹងថា ការរួមភេទ​ពេល​ព្រឹក​អាច​ជួយ​បង្កើន​កម្រិតភាពស៊ាំប្រឆាំង​នឹង​ជំងឺផ្តាសាយ និង​មេរោគ​ផ្សេងៗទៀត។

បង្កើនអរម៉ូន
ការរួមភេទ​ពេលព្រឹក​អាចជួយបង្កើន​ការបញ្ចេញអរម៉ូន និងផ្តល់​បទពិសោធន៏​ការរួមភេទ​កាន់តែ​ច្រើនឡើង។

មិនចាំបាច់​ត្រូវលេង និង​ស្ទាបអង្អែល
ក្នុងពេល​ដែលគូស្នេហ៏​របស់អ្នក​បានគេង អរម៉ូន តេសតូស្តេរ៉ូន របស់គាត់​បានកើន​ឡើងខ្ពស់ ជាមូលហេតុធ្វើឲ្យ​មានចំណង់ផ្លូវ​ភេទ។ ដូច្នេះ នៅពេលព្រឹក អ្នក​មិនចាំបាច់​ត្រូវ​ចំណាយ​ពេល​លេង និងស្ទាប​អង្អែល​ឡើយ ព្រោះអាអូនតូច​របស់គាត់​បះឡើងស្រាប់ ត្រៀមនឹ​ងបញ្ចេញ​សកម្មភាព​ជាស្រេច។

វាធ្វើឲ្យអ្នកកាន់តែ​មានភាព​ស្រស់ស្អាត
ការរួមភេទពេ​លព្រឹក​បានបង្កើន​កម្រិតអរម៉ូន អឺសស្ត្រូសែន ដែល​រក្សាសម្រស់​ផ្ទៃមុខ ស្បែក និងសក់។ សាច់ភ្លឺរលោងតាមបែបធម្មជាតិ​ពេញមួយថ្ងៃ។ ផ្ទៃមុខ​របស់អ្នក​នឹងកាន់​តែស្រស់​ស្អាត សក់​នឹងកាន់​តែភ្លឺរលោង។

ធ្វើឲ្យអ្នកកាន់​តែស្និតស្នាល​នឹងគូស្នេហ៏​របស់អ្នក
ការ​រួមភេទ​បានបញ្ចេញ​អរម៉ូន អុកស៊ីតូស៊ីន។ គូស្នេហ៏ដែល​បានរួមភេទពេលព្រឹក​នឹងមានអារម្មណ៏​កាន់តែស្និតស្នាល​នឹងគ្នា។

តិចនិចធ្វើឲ្យ​ការរួមភេទ​ពេលព្រឹកកាន់​តែប្រសើរឡើង
ការរួមភេទ​ពេលព្រឹកពេញទៅ​ដោយក្តីសុខ និង​កម្ចាត់ភាព​មិនសុខស្រួល​ជារឿងមួយ​មិនអាក្រក់ឡើយ។ ដាក់​ម៉ោងរោទិ៍។ អ្នកមិន​ចង់ទៅធ្វើការ​យឺត ព្រោះអ្នក​ចង់​មានក្តីសុខ​មុន​ដំបូង​គេ។ ការដាក់​ម៉ោងរោទិ៍ និង​ចាក់តន្រ្តីរ៉ូមែនទិច នឹងជួយបង្កើន​ចំណង់​ផ្លូវភេទ និង​ធ្វើឲ្យមាន​បរិយាកាសល្អ។

- ងូតទឹកមុន​ពេល​ចូលគេង។ ហើយការ​រួមភេទពេលព្រឹកក្នុង​ពេលងូត​ទឹកក៏ល្អដែរ។ ដាក់​ស្ករកៅស៊ូ ឬស្ករគ្រាប់លើតុរបស់អ្នក​សម្រាប់បៀមពេលព្រឹក ការពារ​ធុំក្លិនមាត់។ 

- កាន់​ស្រោម​អនាម័យ​នៅនឹងដៃ។ ប្រសិនបើអ្នក​ទាំងពីរគ្មានគម្រោងចង់​បានកូនទេនោះ ត្រូវប្រើស្រោម​អនាម័យ។

- គេងស្លៀកតែខោក្នុង ឬស្រាត។ នៅពេលអ្នកបើកភ្នែកឡើង អ្នកនឹងមានចំណង់តណ្ហាខ្លាំង។

- ជ្រើសរើសក្បាច់​សម្រុកពី​ក្រោយ នៅពេល​ដែលខ្លួនប្រាណ​របស់អ្នកគេង​ម្ខាងម្នាក់ ហើយ​គូស្នេហ៏របស់​អ្នកឱប​អ្នកពីក្រោយ៕

ប្រភព៖ myhealthyclub
Previous
Next Post »