លេស ៥ យ៉ាង​ដែល​មនុស្ស​ប្រុស​ចង់​គេច​ពី​ការ​ប្រើ​ស្រោម

ស្ត្រីយើង​ចូរ​កុំ​ចាញ់​បោក​ឲ្យ​សោះ​ណា! ស្រោម​អនាម័យ​គឺ​សិចស៊ី​ណាស់​ដឹង​ទេ
កុំ​ទៅ​ខ្វល់​ថា​គាត់​ជា​មនុស្ស​ប្រុស​សង្ហា​ប៉ុណ្ណា ហើយ​ក៏​មិន​ទៅ​ជា​បញ្ហា​អី​ដែរ​ចំពោះ​ភាព​សិចស៊ី​របស់​គាត់ សុខភាព​របស់​អ្នក​ទៅ​វិញ​ទេ​ដែល​ជា​អាទិភាព​លេខ​មួយ​មុន​គេ​សម្រាប់​អ្នក​ត្រូវ​គិត។ នៅ​ពេល​គាត់​បង្ហាញ​នូវ​អានុភាព និង​ភាព​សិចស៊ី​គួប​ផ្សំ​ជាមួយ​នឹង​ក្រសែ​ភ្នែក​ដ៏​មុត​ស្រួច​មក​លើ​រូប​អ្នក​អម​ដោយ​ការ​ស្ទាបអង្អែល នោះ​អ្នក​ត្រូវ​តែ​រក្សា​ការ​គ្រប់គ្រង​ខ្លួន​ឯង គិត​ពី​សុវត្ថិភាព និង​អារម្មណ៍​ស្រើបស្រាល​របស់​អ្នក។
ខាងក្រោម​នេះ​ជា​លេស​ទាំង ៥​យ៉ាង​ដែល​បុរស​ប្រើ​ដើម្បី​ព្យាយាម​គេច​ចេញ​ពី​ការ​ពាក់​ស្រោម៖
១./  «វា​មិនមែន​ជា​ការ​ទទួល​ខុស​ត្រូវ ដើម្បី​ផ្តល់​កំណើត»
គួរ​ឲ្យ​ស្ដាយ​ណាស់ នេះ​មិន​មែន​ជា​សម្មតិកម្ម​ថ្មី​នោះ​ទេ។ បើ​តាម​ការ​ស្រាវជ្រាវ​ទៅ​លើ​វប្បធម៌​អេហ្ស៊ីប​បុរាណ ក្រិក និង​ចក្រភព​រ៉ូម គឺ​ប្រហាក់ប្រហែល​គ្នា​នេះ​តែ​ម្ដង ហើយ​នេះ​ជា​មូល​ហេតុ​ដែល​មិន​ឃើញ​មាន​និយាយ​ពី​ស្រោមអនាម័យ​នៅ​ក្នុង​អក្សរសិល្ប៍​បុរាណ​របស់​ពួក​គេ​នោះ​ទេ។ ជា​ការ​ពិត​ណាស់ មាន​ឃើញ​តែ​ឯកសារយោង​មួយ​គត់​បាន​បង្ហាញ​អំពី «បុរស​ជា​អ្នក​គ្រប់គ្រង​ការ​ផ្ដល់​កំណើត»។
ផ្អែក​លើ​សេណារីយ៉ូ​ដ៏​ល្អ​បំផុត​មួយ​បាន​បង្ហាញ​ថា​ជា​ការ​ល្អ​នោះ​គឺ​ត្រូវ​ការពារ​ខ្លួន​យើង​ជា​មុន​សិន។ វា​ធ្វើ​ឲ្យ​មនុស្ស​២នាក់​ធ្វើ​ការ​បង្កើត​នូវ​ជីវិត​ថ្មី​មួយ​បាន និង​ទន្ទឹម​នឹង​នេះ​ដែរ​វា​ជា​ការ​ចែក​រំលែក​នូវ​មេរោគ​ចម្លង​យ៉ាង​សាហាវ​មួយដែរ​តួ​យ៉ាង​ជម្ងឺ​អេដស៍។ នេះ​គឺ​ជា​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​អ្នក​នឹង​គាត់។
២./ «ហ៊ឺម....ស្រោមអនាម័យ​នេះ​ដូច​ជា​មិន​សូវ​សម​នឹង​ខ្ញុំ»
យើង​គ្រប់​គ្នា​គឺ​ធ្លាប់​បាន​ឮ​ពាក្យ​ទាំង​នេះ។ មាន​បុរស​ខ្លះ​អះអាង​ថា​របស់​គាត់​ហាក់​ដូច​ធំ ហើយ​ការ​ពាក់​ស្រោម​ធ្វើ​ឲ្យ​គាត់​ហប់ និង​មិន​សូវ​ជា​ស្រួល​ខ្លួន​ប៉ុន្មាន​នោះ​ទេ រីឯ​បុរស​មួយ​ចំនួន​ទៀត​ថា​របស់​គេ​រាង​តូច​បន្តិច​អញ្ចឹង​ពិបាក និង​នៅ​មិន​សុខ​ស្រួល​ពេល​ដាក់​ចូល​ក្នុង​ស្រោម។ បុរស​ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​តែ​ដឹង ប៉ុន្តែ​នារី​ភាគ​ច្រើន​មិន​សូវ​យល់​ដឹង​ច្បាស់​នោះ​ឡើយ​អំពី​ប្រវែង និង​ទំហំ​របស់​បុរស​នោះ​ឡើយ។
នៅ​លើ​ទី​ផ្សារ​មាន​ប្រភេទ​ស្រោមអនាម័យ​ជា​ច្រើន​ដែល​បង្ហាញ​អំពី​រូបរាង ក្លិន និង​ទំហំ​សម្រាប់​ឲ្យ​យើង​ជ្រើសរើស​យក​ទៅ​ប្រើប្រាស់​បាន​យ៉ាង​ល្អ​ប្រសើរ (អ្នក​ត្រូវ​ចងចាំ​ថា​សុវត្ថិភាព​ជា​ចម្បង)។
៣./ «ការ​មិន​ប្រើ​ស្រោម​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្និទ្ធស្នាល​ជាង​ឆ្ងាយ​ណាស់"
ស្ដាប់​មើល​ទៅ​គឺ​អ្នក និង​គាត់​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​អញ្ចឹង​មែន ឬ​ក៏​ពេល​ខ្លះ​លេង​ប៉ាវ​ដើម្បី​ជ្រើសរើស​ក្នុង​ការ​មិន​ប្រើស្រោម​ផង​ក៏​មាន។ ចុះ​តើ​អ្នក​មាន​បាន​គិត​ទេ​ថា​ពេល​ដែល​ឆ្លង​នៅ​មេរោគ​ស្វាយ ប្រមេះ ឬមេរោគ​អេដស៍​នោះ​វា​អារម្មណ៍​យ៉ាង​ណា​វិញ? តើ​អ្នក​ធ្វើ​ដូច​ម្ដេច​ដើម្បី​ដោះស្រាយ​ជីវិត​មួយ​នេះ​ដោយ​របៀប​ណា? យក​អារម្មណ៍​មក​ដោះ​មែនទេ?
៤./ «ស្រោម​អនាម័យ​មាន​ក្លិន និង​រសជាតិ​លើសលប់ វា​ហាក់​ដូច​ជា​ខ្មៅ​ងងឹត​អញ្ចឹង»
នេះ​គឺ​ជា​រឿង​ដែល​ហួស​សម័យ​ពេក​ណាស់​ទៅ​ហើយ និង​គួរ​តែ​បំភ្លេច​ពាក្យ​នេះ​ចោល ព្រោះ​បច្ចុប្បន្ន​ស្រោម​អនាម័យ​មាន​ក្លិន និង​រសជាតិ​ល្អៗ​ជា​ច្រើន​សម្រាប់​ជ្រើសរើស។ ទន្ទឹម​នឹង​នេះ​ដែរ​គ្រាន់​តែ​ជា​រួម​ភេទ​មួយ​រយៈ​ពេល​ខ្លី​សោះ​បែរ​ជា​ប្រៀប​ដូច​ជា​ការ​ធ្វើ​ដំណើរ​ឆ្ងាយ​នោះ​ឆ្ងាយ ដោយ​ហ៊ាន​ប្រើ​ពាក្យ​ថា «ខ្មៅងងឹត» ។ ត្រូវ​ចង​ចាំ​ថា​នេះ​គ្រាន់​តែ​ជា​លេស​ដើម្បី​គេច​ចេញ​ពី​ការ​ប្រើស្រោម​ប៉ុណ្ណោះ។
៥./ «បង​សាកល្បង​ប្រើ​ហើយ តែ​ដូចជា​មិន​សូវ​ល្អ​សោះ ជឿ​តែ​បង​ទៅ
សូម​ប្រាប់​ថា​នេះ​គឺ​ជា​ពាក្យ​ដ៏​កំពូល​របស់​បុរស​គ្រប់​គ្នា​យើង​ក្នុង​ការ​យកលេស​ដោះសារ ឬ​បោក​បញ្ឆោត​អ្នក​ដើម្បី​គេ​ឲ្យ​ផុត​ពី​ការ​ប្រើស្រោម ហើយ​អ្នក​ហាក់​រក​អ្វី​ឆ្លើយ​ពុំ​រួច គឺ​ចុះ​ចាញ់​គាត់​ទាំង​ស្រុង​តែ​ម្ដង។
អ្នក​ដឹង​ទេ​ថា​ការ​ប្រើ​ស្រោមអនាម័យ​គឺ​បង្ហាញ​ថា​អ្នក​បាន​ខ្វាយ​ខ្វល់​ពី​សុខភាព​របស់​អ្នក និង​ដៃ​គូ​បាន​យ៉ាង​ល្អ​ប្រសើរ។ ការ​ប្រើ​ប្រាស់​ស្រោមអនាម័យ​មិន​បាន​បង្ហាញ​ថា​អ្នក​មិន​ជឿជាក់​លើ​គ្នា និង​គ្នា​នោះ​ទេ ប៉ុន្តែ​លទ្ធ​ផល​ក្រោយ​ពី​ការ​មិន​ប្រើ​ស្រោម​វិញ​នោះ​ទេ​ដែល​បង្ហាញ​ថា​អ្នក​ស្ថិត​នៅ​ក្នុង​ការ​ព្រួយ​បារម្ភ។


ប្រភព៖ yourtango
Previous
Next Post »