មូលហេតុដែលស្ត្រី​គួរប្រើសំឡី​អនាម័យ

អនាម័យផ្ទាល់ខ្លួន​ប្រចាំថ្ងៃរបស់​មនុស្សស្រី​ភាគច្រើន​គឺ ប្រើសំឡី​អនាម័យ។ តើអ្នក​ដឹង​ថា អ្វីជា​សំឡីអនាម័យ ហើយ​វាផ្តល់សារៈ​ប្រយោជន៏​អ្វីខ្លះដែរ?

វាស្រដៀងគ្នា​នឹងដុំសំឡីដែរ តែវា​មិនក្រាស់​ ឬការជក់​ទឹកដូច​គ្នាឡើយ។ ដោយសារ​សំឡី​អនាម័យ​ស្តើងជា​ដុំសំឡី ដូច្នេះ វាអាច​ផ្តល់ភាព​សុខស្រួល​សម្រាប់​ប្រើប្រាស់​ជា​រៀងរាល់​ថ្ងៃ។ មានហេតុផល​ជាច្រើន​ដែលអ្នក​គួរប្រើសំឡី​អនាម័យ។
 
អ្នកប្រហែល​ជាមាន​ការភ្ញាក់ផ្អើល​នៅពេល​បានឃើញ​បញ្ហាជាច្រើន​របស់អ្នក​ត្រូវ​បានដោះស្រាយ​ត្រឹម​តែរយៈពេល ១សប្តាហ៏។ តែទោះបីជាយ៉ាង​ណា អ្នកគួរ​ចងចាំថា ត្រូវ​ផ្លាស់ប្តូរ​សំឡី​អនាម័យ ២ដង​ក្នុង ១ថ្ងៃ ដើម្បីចៀសវាង​ការឆ្លងមេរោគ​ក្នុងទ្វាមាស និងបញ្ហាសុខភាព​ជាច្រើនផ្សេងទៀត​ផងដែរ៖

វាជួយរក្សា​សម្ងួតតំបន់​ឯកជនស្ត្រី
ដោយសារ​ការបញ្ចេញ​ទឹកខុសប្រក្រតី​ច្រើន ធ្វើឲ្យខោក្នុង​ស្ត្រីសើម។ ដើម្បី​ការពារបញ្ហា​នេះ ជម្រើស​ដែលល្អគួរប្រើ​សំឡី​អនាម័យ ដើម្បី​រក្សាសម្ងួត និង​ផ្តល់​ភាព​ស្រស់ស្រាយ​ត្រង់តំបន់​ឯកជន។

វាជាមិត្តការពារ​ពេលហាត់ប្រាណ
សំឡីអនាម័យ​អាចជួយ​ដល់មនុស្សស្រី​ដែល​ហាត់កីឡា។ ការរត់, ធ្វើលំហាត់ប្រាណ​ធ្ងន់ និងធ្វើសកម្មភាព​ជាច្រើនទៀត​អាចធ្វើឲ្យ​តំបន់ឯកជនមនុស្សស្រី​បែកញើស ហើយ​មានតែ​សំឡី​អនាម័យ​មួយគត់​ដែលអាចស្រូបយក​សំណើម​បាន។

ការមករដូវ​មិនទៀង
ការមករដូវមិនទៀង​ជាផលប៉ះពាល់​ដល់សម្លៀក​បំពាក់។ ដូច្នេះ ហេតុផលតែម្យ៉ាង គឺត្រូវប្រើសំឡី​អនាម័យ ដើម្បីការពារខ្លួន​អ្នកពីការ​មករដូវ​ដោយ​មិនរំពឹងទុក និង​ភាព​អៀនខ្មាស់។

ចុងខែ
មនុស្សស្រី​អាចប្រើសំឡីអនាម័យ​នៅថ្ងៃចុងក្រោយ​នៃការមករដូវ​របស់នាង។ ដោយសារ​វាស្តើង វាផ្តល់នូវអារម្មណ៏​សុខស្រួល​ដល់អ្នក។

នៅពេលអ្នក​អស់ក្រដាស​អនាម័យ
សំឡីអនាម័យ​នឹងមានប្រយោជន៏ នៅពេលក្រដាស​អនាម័យ​របស់អ្នក​អស់។ វាអាចជួយ​ស្រូបយក​ទឹក ដូច្នេះវា​អាចជួយ​ការពារពីអារម្មណ៏​មិន​សុខស្រួល។

សុវត្ថិភាពក្នុង​ពេលលេង និង​ស្ទាបអង្អែល
ប្រសិនបើ​អ្នក និងគូស្នេហ៏​របស់អ្នក​មានចំណង់ផ្លូវភេទ​បន្តិចនៅកន្លែង​ញ៉ាំអាហារ ឬរោង​ភាពយន្ត, សំឡីអនាម័យ​ដើរតួយ៉ាង​សំខាន់ ក្នុង​ការជួយគ្រប់គ្រង​លំហូរ​ទឹកកាមចេញ។

ជួយគ្រប់គ្រង​លំហូរឈាម​ចេញ​ខុសប្រក្រតី
ស្ត្រីគួរប្រើសំឡី​អនាម័យ​នៅពាក់កណ្តាល​វដ្តរដូវ (កំឡុងពេល​បន្តពូជ) ដើម្បីគ្រប់គ្រង​ការកើនឡើង​នៃលំហូរទឹក​ចេញ​តាមទ្វាមាស។

ដោះស្រាយបញ្ហាស្ត្រី​ក្រោយពេល​សម្រាលកូនរួច
អ្នកម្តាយទើប​នឹងសម្រាលកូនរួច​គួរប្រើសំឡី​អនាម័យ​ជាប្រចាំ ដើម្បីស្រូប​យកលំហូរឈាម​ក្នុងរយៈពេល ២-៣សប្តាហ៏​ក្រោយពេល​សម្រាល។

លេចនោម
ស្ត្រីមួយចំនួន​ប្រើសំឡីអនាម័យ​សម្រាប់​ការពារការ​លេចនោម ព្រោះ​ដោយសារ​បញ្ហាប្លោកនោម។

ជួយឲ្យអារម្មណ៏​ស្រស់ស្រាយ
មិនថាអ្នក​ស្លៀកខោក្នុង​ធ្វើពីអ្វីទេ តែការប្រើសំឡីអនាម័យ​នឹងជួយរក្សាអារម្មណ៏​ស្រស់ស្រាយដល់​អ្នកពេញ​មួយថ្ងៃ។ តែទោះបីជា​យ៉ាងណា ត្រូវផ្លាស់ប្តូរ​សំឡីអនាម័យ ២ដងក្នុង ១ថ្ងៃ នៅពេល​មានលំហូរឈាម​ច្រើន៕
 
ប្រភព៖ http://mungkulkar.com/sexucation/
 
 
Previous
Next Post »