មនុស្សស្រីដែលមាន​កន្លែងឆ្តេញតូចពិបាកនឹងសម្រេចកាម

តាមការសិក្សាស្រាវជ្រាវ​បានឲ្យ​ដឹងថា ពេលខ្លះ​នៅពេល​បង្កាត់​ភ្លើងស្នេហ៏ ទំហំ​ទ្វារមាស និងការ​សម្រេចទឹកកាម​មិនមែនជាបញ្ហា​អ្វីឡើយ។ មនុស្សស្រី​មាន​បញ្ហា​សម្រេច​ទឹកកាម​ដោយសារ​កន្លែង​ឆ្តេញ​តូច ស្ថិតនៅ​ឆ្ងាយ​ពីទ្វារមាស​ពេក។ តាមរយៈ​ការស្រាវជ្រាវ​បានរកឃើញវិធីព្យាបាល​បញ្ហាស្ត្រី​មិន​អាចសម្រេច​ទឹកកាម​បាន។



អ្នកស្រាវជ្រាវ​ម្នាក់​ឈ្មោះ Susan Oakley មក​ពីមន្ទីរពេទ្យ Good Samaritan ក្នុងរដ្ឋ អូហៃយ៉ូ បាន​និយាយ​ថា មិនមែន​ជាទ្វារមាសទេ ​តែវា​ជាកន្លែង​ឆ្តេញដែលជាប្រភព​នៃក្តីសុខ​បំផុត​របស់​មនុស្ស​ស្រី។ អ្នក​ស្រាវជ្រាវ​បានប្រើប្រព័ន្ធ​ស្កេនរូបភាព​ត្រគាក​របស់មនុស្ស​ស្រី ៣០នាក់​ក្នុង​វ័យ ៣០ឆ្នាំ។ ក្នុងនោះមិន​មនុស្សស្រី ១០នាក់​កម្រ ឬមិន​ដែល​សម្រេច​ទឹកកាម​ក្នុងពេល​រួមភេទ​ឡើយ។ អ្នកដែល​នៅសល់អាច​សម្រេចទឹកកាម​បានធម្មតា​ក្នុងពេល​រួមភេទ។ អ្នកស្រាវជ្រាវ​ជាច្រើន​បានរកឃើញ​ថា ជាមធ្យមមាន​ចម្ងាយ​ពី​កន្លែង​ឆ្តេញ​ និងទ្វារមាសរបស់មនុស្សស្រី​​​មានប្រវែងពី ៥ទៅ ៦មីលីម៉ែត្រ អាចប្រឈមមុខ​នឹងបញ្ហា​សម្រេចទឹកកាម។ ហើយមនុស្សស្រី​ទាំងអស់នេះ​ក៏មាន​កន្លែង​ឆ្តេញតូច​ផងដែរ។

អ្វីទៅជា​កន្លែងឆ្តេញ?
កន្លែងឆ្តេញ​ជាសរីរាង្គភេទ​របស់មនុស្សស្រី (វាត្រូវ​បានគេទទួលស្គាល់​ថាជាសរីរាង្គធ្វើឲ្យ​មាក្តីសុខ​បំផុតនៅ​ពេលរួមភេទ) ដែល​ស្រដៀងគ្នា​នឹងអាអូនតូច​របស់បុរស។ ដូចគ្នា​នេះ​ដែរ នៅពេល​មនុស្សស្រី​បង្កាត់ភ្លើង​ស្នេហ៏ កន្លែងឆ្តេញ​ពេញទៅដោយ​ឈាម ហើយ​ទំហំរីកធំជាង​ធម្មតា។ វាស្ថិតនៅផ្នែក​ខាងលើ​បន្តិច​ត្រង់ទ្វារមាស​ចំហរ និង​នៅផ្នែក​ខាងលើ​នៃបបូរ​ទ្វារមាស។ ប្រសិនបើអ្នក​ជាបុរស អ្នកគួរ​តែជម្រុញកន្លែង​ឆ្តេញគូ​ស្នេហ៏​របស់អ្នក ព្រោះមនុស្សស្រី​មួយចំនួន​បានអះអាង​ថា អាច​សម្រេច​ទឹកកាម​បាន​តាម​រយៈ​ការ​ជម្រុញត្រង់​កន្លែង​នេះ៕

ប្រភព៖ thehealthsite
Previous
Next Post »