ទង្វើ ៤យ៉ាង​ដែល​អ្នក​មិនគួរធ្វើ​ចំពោះ​ទ្វារមាស

ទ្វារមាស​របស់អ្នក​អាចមើលថែវា​ដោយខ្លួនឯង​ហើយ។ តែទោះបីជា​យ៉ាង​ណាក៏ដោយ ស្ត្រីមួយចំនួន​នៅតែមិនទុកចិត្ត ហើយ​ចង់ធ្វើការថែរក្សាបន្ថែម​ដើម្បីឲ្យទ្វារមាសស្អាត​រហូត​។ ខាងក្រោមនេះជា​សកម្មភាព​ខុសឆ្គងទាំង ៤យ៉ាងដែល​អ្នកគួរតែជៀសវាង៖


១. នៅឲ្យឆ្ងាយ​ពីការស្ទីម
ទ្វារមាសរបស់អ្នក​មិនមែនជាកម្រាលព្រំ​ឡើយ អ្នកមិនគួរ​ស្ទីម ឬសម្អាតញឹកញាប់វា​ឡើយ។ អ្នកជំនាញ​នៅ​មជ្ឈមណ្ឌល​ផ្នែក​សម្រាល​កូន និង​រោគស្ត្រី អ្នក​ស្រី Raquel Dardik បាន​មានប្រសាសន៏ថា គួរតែចៀសវាង​ពីការស្ទីមជា​ដាច់ខាត ព្រោះវានឹងធ្វើឲ្យ​រលាកទ្វារមាស​របស់អ្នក។

២. ការប្រើប្រាស់​ឱសថ​ធ្វើដោយខ្លួនឯង
អ្នកស្រី Dardik បាននិយាយ​ថា អ្នកមិនគួរសាកល្បង​ឱសថធ្វើដោយខ្លួនឯង​ដូចជា ខ្ទឹមស ឬប្រេងដើមតែអ្វីឡើយ។

៣. សូកបញ្ចូល​ឧបករណ៏គ្មាន​អនាម័យនាំចូល​ពីបរទេស
អ្នកប្រាកដជា​បានដឹងហើយ​ថា អ្វីខ្លះដែលអាចបញ្ចូលទៅក្នុងទ្វារមាស​របស់អ្នកបាន៖ ឆ្នុក, ម្រាមដៃ, ឧបករណ៍ប្រដាប់​រួមភេទ, អាអូនតូច, ទឹករំអិល, ស្រោមអនាម័យ។ អ្វីៗ​គ្រប់យ៉ាង​ផ្សេងទៀត​ដូចជា៖ ត្រសក់, ចេកដែល​មានក្នុង​ផ្ទះបាយ ជាឧបករណ៏ស្រដៀងនឹង​អាអូនតូច អ្នកគួរតែ​ចៀស​ឲ្យឆ្ងាយ​ពីការបញ្ចូល​របស់នេះ​ចូលទៅក្នុង​ទ្វារមាស​របស់​អ្នក។ វាអាច​បណ្តាលឲ្យ​មានការ​ឈឺចាប់​ធ្ងន់ធ្ងរ។

៤. បញ្ឈប់ការប្រើទឹកបាញ់​លាងសម្អាត​ទ្វារមាស
អ្នកជំនួយ​ការអ្នកជំនាញ​ម្នាក់នៅ​សាកលវិទ្យាល័យ​កូឡាំបៀបាន​និយាយថា ការប្រើផលិតផល​នេះពិតជាកំហុសឆ្គង​មួយចំពោះទ្វារមាស វាធ្វើឲ្យទ្វារមាស​ងាយនឹង​ឆ្លងមេរោគ៕


ប្រភព៖ womenshealthmag
Previous
Next Post »